ឡៅ ចន្ទ្រា កៀកស្មារនិងខាំ ខ្លានាង ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃ

0
629

ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចពិសេសទ័ពឆ័ត្រយោង៩១១ កៀកស្មារនិងកីឡាករជើងខ្លាំងស្រករក្រោយខាំ ខ្លានាង អ្នកប្រដាល់​នៃក្លិបរហាប់ស្វាយប៉ាក ឡើង​តតាំ​ងជាមួយកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ និងកីឡាករថៃលូកយ៉ត ស៊ីតសាមផ្យាក់ ក្នុងលក្ខណៈមិត្តភាពអន្តរៈ​ជាតិដណ្តើមប្រាក់លាន នៅ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២០ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងការប្រកួតនេះកីឡាករជើងខ្លាំងឡៅ ចន្ទ្រា ជួបជាមួយកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កីឡាករទាំងពីអ្នកនេះ​មិនដែលជួបគ្នា​ទេកន្លងមក តែកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ ធ្លាប់មកប្រកួតនៅលើសង្វៀន​តាម​ទួរទស្សន៍នានា ជាច្រើនលើកមកហើយមានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតទាំងជំហ៊។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡា​ប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកីឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវបានចុះ​ចាញ់​ជាបន្តបន្ទាប់។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡា​ប្រដាល់​ភាគ​ច្រើន​​កំពុង​នាំ​គ្នា​យល់​ថា​ ឡៅ ចន្ទ្រាគេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុ​ពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡាករ​រូប​នេះ​ឡើង​រេញ​ម្តងៗនោះ។ ចាំមើលរវាងកីឡាករឡៅ ចន្ទ្រា និងកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននោះ?។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះលូកយ៉ត ស៊ីតសាមផ្យាក់ ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

កីឡាករខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ តែមួយរយៈចុងក្រោយនេះខាំ ខ្លានាង គេធ្វើមិនសូវបានល្អឡើយ ដោយវាយចេញហើយមិនសូវការពារ ការប្រកួតជាមួយកីឡាករបរទេសបើមិនគូប្រកួតសន្លប់គឺខ្លួនឯងសន្លប់តែម្តង។ ​ចាំមើលរវាង​ខាំ ខ្លានាង ​ជា​អ្នកឈ្នះឬកីឡាករលូកយ៉ត ស៊ីតសាមផ្យាក់?៕

Facebook Comments
Loading...