គោជល់​កំពុង​រង់​ចាំផ្តល់ប្រាក់លើកទឹកចិត្តដល់កីឡាករ​គុណ​ខ្មែរ​ពីររូបបើ​ឈ្នះ​ពី​សង្វៀន​នៅភូមា

0
2691

ភ្នំពេញ ៖ ភេសជ្ជៈប៉ូវកម្លាំងគោជល់នឹងឧបត្ថម្ភទឹក​ប្រាក់លើកទឹកចិត្តដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដល់កីឡាករប្រដាល់គុនខ្មែរពីរ​ជំនាន់​របស់​គោជល់ គឺ ដៃ​ភ្លើង​ជើង​រន្ទះ រឿង​ សុភ័ណ្ឌ និង​កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង ប្រសិនបើដណ្ដើមបានជំនះ​ពី​ការ​ប្រកួត World Lethwei​​ Championship ​ក្រោម​ប្រធានបទ Heartless Tiger នៅទីក្រុង​ យ៉ាងហ្គូន ប្រទេស​ភូមា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ខាង​មុខ​នេះ នៅ​ក្នុង​សង្វៀន Thuwanna Indoor Stadium។ នេះបើតាមការបញ្ជាក់របស់លោក មាន សំអុល នាយកគ្រប់​គ្រង​ទូទៅភេសជ្ជៈគោជល់នៅកម្ពុជា។

អ្នកប្រដាល់ដៃ​ភ្លើង​ជើង​រន្ទះ រឿង​ សុភ័ណ្ឌ និង​ កីឡាករ​ ពេជ្រ ម្ទេសខ្មាំង គុនខ្មែរល្បីល្បាញពីរ​រូប របស់កម្ពុជា​បាន​​ចាក​ចេញ​ទៅ​ទីក្រុង​យ៉ាង​ហ្គូន ប្រទេស​ភូមានៅ​យប់​ម៉ិញ​នេះ​ ដើម្បី​ធ្វើ​ការ​ហាត់​សម​មុន​ការ​ប្រកួត។ កីឡា​គុណ​ខ្មែរ​ ទាំង​ពីរ​បាន​បញ្ជាក់​ថា​ លោក​ត្រូវ​ជួប​ជា​មួយ​ជើង​ខ្លាំង​ពីររូប​​ ប្រចាំ​ប្រទេស​ភូមាគឺ ​កីឡាករ Yan Naing Tun និង​កីឡាករ Mite Yine។ ​គុណ​ខ្មែរ​ទាំង​ពីរបន្ថែម​ថា​ អ្នក​ទាំង​ពីរបាន​សិក្សា​ពីដែ​គូ​របស់​ខ្លួន​ គឺ​ថា​ដៃ​គូ​ទាំង​ពីរ​ពិត​ជា​ជើង​ខ្លាំង​ និងវាយ​បាន​ល្អ​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​ពី​ថា​​នៅ​តែ​ខិត​ខំប្រឹង​ប្រែង ដើម្បី​យក​ឈ្នះ​គូ​ប្រកួត​អោយ​បានបើ​ទោះ​បី​ដៃ​គូរបស់ពួក​គាត់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។  ​

លោក មាន សំអុល គូសបញ្ជាក់ថា ការឧបត្ថម្ភទឹកប្រាក់នេះគឺជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរមុន​គេ​ដែល​មិន​ដែល​មាន​ភេសជ្ជៈប៉ូវ​កម្លាំង​ណាហ៊ាន​ផ្ដល់​ជូន​នៅ​ឡើយ ហើយ​ការ​ផ្ដល់​ជូន​នេះ​គឺក្នុងការរួមចំណែកលើក កម្ពស់អភិវឌ្ឍវិស័យកីឡាប្រដាល់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺជំរុញឲ្យអ្នកប្រដាល់គុណ​ខ្មែរដែល ចេញទៅប្រកួតនៅលើឆាកអន្តរជាតិខិតខំអស់ពីសមត្ថភាព ដើម្បីកសាងកិត្តិយសលើឆាកអន្តរជាតិមកជូនជាតិមាតុភូមិរបស់ខ្លួន។ មិន​តែ​ប៉ុន​ណ្ណោះ​គោជល់​នឹង​ខិត​ខំ​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​ជ្រោម​ជ្រែង​កីឡា​ក៏​ផ្សេង​ៗទៀត ជា​ពិសេស​កីឡា​ករ​ដែល​ជា ទំពាំង​ស្នង​ឬស្សី​របស់​គុណ​ខ្មែរ។ ហើយ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​គោជល់​ធ្វើ​ការ​ឧបត្ថម្ភ ដល់​កីឡា​គុណ​ខ្មែរ​ដែ​លចេញ​ទៅ​ប្រកួតនៅ​ក្រៅ​ប្រទេស ហើយ​យើង​សូម​ជួន​ពរ​ពួក​គាត់​ឲ្យ​បាន​ជោគ​ជ័យ​មកវិញ៕

Facebook Comments
Loading...