សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
2068

ភ្នំពេញ ៖ ជនសង្ស័យចំនួន ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៣ និង២០នាទី នៅថ្ងៃសុក្រទី២១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ស៊ឹម រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសែងត្រី មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់ថងតូច។ ២.ម៉ូតូម៉ាកស៊ុយសូគីស្មាសរេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1B-1941 ចំនួន ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ តាមបណ្តោ​យផ្លូវទំនប់កប់ស្រូវ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ លុះដល់វេលាម៉ោង ១៣:៣០នាទី ស្រាបតែប្រទះឃើញជនសង្ស័យចំនួន ០១នាក់ ជិះម៉ូតូម៉ាកស៊ុយសូគីស្មាសរេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1B-1941 ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(ម៉ាកទឹកកក) ចំនួន ០២កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកអធិការដ្ឋាននគរ​បាល​ខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...