ឡុង សុវណ្ណឌឿន កៀកស្មានិងវៀត ប៊ុនឌឿន ជួបកីឡាករថៃដើម្បីសាកស្នៀតគុន

0
3200

ភ្នំពេញ ៖ កីឡាករជើងខ្លាំង ឡុង សុវណ្ណឌឿន អ្នក​ប្រដាល់​របស់ក្លិប​សាលវ័ន្តកីឡា កៀកស្មានិងកីឡាករវៀត ប៊ុនឌឿន អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិឡើងស្វាគមន៍​កី​ឡាករថៃNam Khakbuon និង Phit Nam Ek ដើម្បីសកស្នៀតគុនក្នុងការប្រកួតលក្ខណៈ​មិត្ត​ភាព​អន្តរជាតិ នៅលើស​ង្វៀន​ស៊ីអិនស៊ី នា​រសៀលថ្ងៃ​អាទិត្យទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ។​

កីឡាករឡុង សុវណ្ណឌឿន ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Nam Khakbuon ​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម ដែលជាកីឡាករមានឈ្មោះ​ល្បីនៅប្រ​ទេសថៃហើអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ។ សុវណ្ណឌឿន គេ​ក៏​ជា​កីឡាករ​​ជើង​ខ្លាំង​ទម្ងន់ធ្ងន់​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ជួមុខរបស់ប្រទេស​កម្ពុជា​នា​ពេលបច្ចប្បន្ននេះ។

កីឡាករឡុង សុវណ្ណឌឿន គេជាអ្នកលេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀត​ជើង​ទាត់ និង​ជង្គង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ថែមទៀត។ ប៉ុន្តែ​យ៉ាងណា សុវណ្ណឌឿន ក៏​មាន​ចំ​ណុច​ខ្សោយ​ខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំង​ពលំពេ​ញ៥​ទឹកមិនពិបាក​ឡើយ។

ឡុង សុវណ្ណឌឿន គេជា​កី​ឡា​ករ​ជើងចាស់និងខ្លាំង​ម្នាក់​ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិ​បា​ក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេ​ចាញ់​ពិន្ទុ​ ឬ​ឱ្យ​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាករឡុង សុវណ្ណឌឿន ថា​​ជា​កីឡា​ករ​ដែល​មាន​សក្តា​នុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកី​ឡា​ករ​ឡុង សុវណ្ណឌឿន នឹង​កីឡាករ​ថៃ Nam Khakbuon នេះនរណាជា​អ្នក​ឈ្នះ?។

ដោយឡែកកីឡាករ​ ប៊ុនឌឿន ត្រូវជួបជាមួយកីឡាករថៃPhit Nam Ekក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កីឡាករទាំងពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកាលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេទាត់កាត់ និងជង្គង់ ដែលអាចប្រើប្រយោលក៍បានចូលគៀកក៍បាន។

ចំណែកកីឡាករវៀត ប៊ុនឌឿន គេជាកីឡាករមិនខ្លាំងណាស់ណាទេតែក៍មិនខ្សោយណាស់ណាដែរ គេជាអ្នកប្រដាល់មួយរូបលំបាកបង្ក្រាបហើយក៏ មិនព្រមចុះចាញ់គូប្រកួតដោយងាយស្រួលៗនោះដែរ ព្រោះគេមានចិត្តប្រដាល់ធំ ហើយចេះប្រើបានគ្រប់ស្នៀត បើទោះបីជាគេមិនខ្លាំងស្នៀតណាដោយពិតប្រាកដក៍ដោយ ការប្រកួតរវាងវៀត ប៊ុនឌឿន និងកីឡាករថៃPhit Nam Ek ត្រូវអ្នកតាមដានប្រដាល់លើកឡើងថា គូនេះសង្ឃឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលវៀត ប៊ុនឌឿន ជាអ្នកឈ្នះឬកីឡាករថៃPhit Nam Ek ?៕

Facebook Comments
Loading...