ឡុង សុភី ដឹកដៃខាំ ខ្លានាង ឡើង​សាកកណ្តាប់ដៃកីឡាករថៃ

0
3189

ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡុង សុភី អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ដឹកដៃកីឡាករជើងខ្លាំងស្រករក្រោយខាំ ខ្លានាង អ្នកប្រដាល់​នៃក្លិបរហាប់ស្វាយប៉ាក ត្រូវឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃChhouk Namchhai និងកីឡាករRong Sak ក្នុងលក្ខណៈមិត្តភាពអន្តរៈ​ជាតិ នាថ្ងៃអា​ទិត្យ​ទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅ​លើ​សង្វៀន​ស៊ីអិនស៊ី ។

កីឡាករឡុង សុភី ជួបកីឡាករឡាវថៃ Chhouk Namchhai នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែល​កីឡាករឡាវម្នាក់នេះធ្លាប់បានយកឈ្នះកីឡាករកម្ពុជាជាច្រើននាក់ ហើយក៍ធ្លាប់ឈ្នះចាញ់ជាមួយកីឡាករកម្ពុជាកន្លងមកដែរ។ ចំណែកឡុង សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀត​ជង្គង់​ល្អដែរ ពេលការប្រ​កួតរាល់លើកភាគច្រើន សុទ្ធតែផ្តួលគូ ត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។

ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​។ ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា ឡុង សុភី មួយ​រយៈ​ចុងក្រោយនេះបើទោះជាគេខកខានមិនបានគ្រងខ្សែក្រវាត់ជាច្រើន​លើកក៍​ពិត​មែន ក័ប៉ុន្តែ​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡុង សុភី ពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិ ​និងអន្តរជាតិ​នៅក្នុងស្រុក។ ចាំមើលកីឡាករឡុង សុភី និងកីឡាករឡាវថៃ Chhouk Namchhai នណាជាអ្នកឈ្នះ​ដណ្តើ​មយកភាពល្បីល្បាញជាបន្តទៀតនោះ?។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Rong Sak ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិទៀតផង តែយ៉ាងណាការវាយសម្រុកទៅលើគូប្រកួតបានល្អ តែប្រហេសក្នុងការការពារ ដែលធ្វើឲ្យរូបគេបើចាញ់គូប្រកួតភាគច្រើនសន្លប់។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃ Rong Sak នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...