ក្រុម​គោព្រៃ​កម្ពុជា បង្ហាញឯកសណ្ឋាន​ក្នុង​ដី​ថ្មី​ ​​​ជា​ផ្លូវការ

0
3328

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញឯកសណ្ឋាអាវថ្មី សម្រាប់ពាក់ប្រកួតក្នុងដីរបស់ក្រុមជម្រើសជាតិកម្ពុជាជាផ្លូវការហើយ ជាមួយនឹងពណ៌ខៀវឆ្នូត អមដោយការប៉ាក់ឈ្មោះ “គោព្រៃ-KOUPREY” និង “កម្ពុជា-KAMPUCHEA” នៅដៃអាវទៀតផង។

ការបង្ហាញនូវឯកសណ្ឋានថ្មីនេះ គឺស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក្រុមម្ចាស់ផ្ទះ នឹងប្រើប្រាស់ឯកសណ្ឋានអាវថ្មីនេះតែម្ដង ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានប្រកាសលក់ឯកសណ្ឋានអាវថ្មីនេះ ចាប់ពីថ្ងៃទី០៩ ខែកញ្ញាស្អែកនេះផងដែរ ក្នុងតម្លៃ ៨០,០០០រៀល នៅពហុកីឡដ្ឋានជាតិ ។

Facebook Comments
Loading...