លោក Jack Ma នឹងចូលនិវត្តពីក្រុមហ៊ុនយក្ស Alibaba នៅសប្តាហ៍ក្រោយ!

0
3892


ស្ថាបនិកនៃក្រុមហ៊ុន Alibaba លោក ចេក ម៉ា (Jack Ma) បានប្រកាសថា រូបលោកបានគ្រោងនឹងចូលនិវត្តពីក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំសម្បើមនៅប្រទេសចិននេះ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដើម្បីបង្វែរការយកចិត្តទុកដាក់ ទៅលើការបង្កើតមូលនិធិសប្បុរសធម៌ទាក់ទិននឹងវិស័យអប់រំវិញ។
លោក Ma បានបញ្ជាក់ថា រូបលោកនឹងបន្តស្ថិតក្នុងគណៈប្រឹក្សាភិបាលរបស់ Alibaba ក៏ដូចជានឹងបន្តផ្តល់អនុសាសន៍ក្នុងកិច្ចការគ្រប់គ្រងក្រុមហ៊ុននេះដដែល។ លោក Jack Ma ដែលនឹងឈានចូលវ័យ ៥៤ឆ្នាំ នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បានចាប់ផ្តើមក្រុមហ៊ុន Alibaba ឡើងកាលពីឆ្នាំ១៩៩៩ ហើយកសាងវាឲ្យក្លាយជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើពិភពលោក ដែលបានជួយប្រែក្លាយរបៀបដែលប្រជាជនចិនទិញទំនិញ និងទូទាត់ថវិកា។

Facebook Comments
Loading...