អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្រោយឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី

0
3386

ភ្នំពេញ ៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារលិខិតមួយជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។

ខ្លឹមសារដែលលោកស្រី Angela Merkel ៖

«ខ្ញុំសូមជូនពរសម្តេចទទួលបានជោគជ័យគ្រប់ប្រការក្នុងអាណត្តិថ្មីរបស់សម្តេច»។

«ប្រទេសនិងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះបានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌»។

«ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យនិងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរ នៅកម្ពុជា សម្តេចអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។ ខ្ញុំសូមជូនពរសម្តេចទទួលបានសំណាងល្អ និងសព្វសារធុកាពរក្នុងការបំពេញកិច្ចការសំខាន់ៗ»៕

Facebook Comments
Loading...