ប្រគំតន្រ្តីសប្បុរសធម៌លើកទី៦ដើម្បីជួយគន្ធបុប្ផា និង ពេទ្យកុមារខេត្តសៀមរាប

0
3071

ភ្នំពេញ: ការប្រគំតន្រ្តីសប្បុរសធម៌តូយ៉ូតាក្លាស៊ីកលើកទី៦ឆ្នាំ២០១៨នឹងធ្វើនៅថ្ងៃទី៣វិច្ឆិកាខាងមុខនេះនៅសាលសន្និសីទចតុមុខ ។

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលក្រុមហ៊ុនតូយ៉តាខេមបូឌាចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៣មកម្លេះឆ្នាំ២០១៨គឺជាការប្រគំតន្ដ្តីលើកទី៦ហើយសម្រាប់តំបន់អាស៊ីគឺជាការប្រគំលើកទី២៩ ។ បើតាមការឲ្យដឹងពីលោកឧកញ៉ាគង់ នួនប្រធានក្រុមហ៊ុនតូយ៉ូតាខេមបូឌានោះថាការព្រឹត្តិការណ៍នេះប្រគំដោយក្រុមតន្រ្តីដីល្បីល្បាញមកពីទីក្រុងឡុងដ៍ប្រទេសអង់គ្លេសគឺក្រុមOrchestra of The Age of Eblightenmentក្រោមការដឹកនាំរបស់លោក Steven Devine ។

ជាមួយគ្នានេះក៏មានការចូលរួមសំដែងពីសំណាក់តន្រ្តីបូរាណរបស់កម្ពុជាគឺចាប៉ីដងវែងដែលជាសម្បត្តិវប្បធម៌អរូបិយសម្រាប់មនុស្សជាតិរបស់កម្ពុជា ។អ្នកចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជាគឺកញ្ញាចំរើន សុភ័ក្រ្តនឹងច្រៀងជាមួយឧបករណ៍ចាប៉ីដងវែងនូវចម្រៀង២បទដែលបង្ហាញពីវប្បធម៌រស់នៅប្រចាំថ្ងៃរបស់កម្ពុជាគឺបទឱ ផ្ទៃស្រុកខ្មែរ និង បទសារិកាកែវអ៊ើយ ។

តូយ៉ូតាក៏បានផ្ដួចផ្ដើមនូវគម្រោងមួយទៀតគឺStar Your Impossibleក្នុងគោលបំណងរួមចំណែកផ្លាស់ប្តូរ និងលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឲ្យកាន់តែមានភាពងាយស្រួល។តូយ៉ូតាក៏នឹងរៀបចំឲ្យមានការចែករបស់ក្រុមរំលែកចំណេះដឹង និងបទពិសោធន៍តូរ្យតន្រ្តីរបស់ក្រុម Orchestra of The Age of Eblightenment ដោយផ្ទាល់ទៅកាន់សិស្ស-និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើម្បីឲ្យពួកគាត់អាចមានឱកាសសំដែងនៅលើឆាកអន្តរជាតិនាពេលអនាគត ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៧ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះកម្ពុជាបានដាក់បង្ហាញនូវឧបករណ៍ភ្លេងខ្មែរគឺរ នាតនិង ទ្រខ្មែរ ។សម្រាប់ឆ្នាំនេះគឺដាក់បង្ហាញនូវឧបករណ៍ចាប៉ីដងវែង និងស្គដៃរបស់ខ្មែរ ។ថវិកាដែលបានពីការលក់សំបុត្រនិងពីការឧបត្ថម្ភបន្ថែមគឺសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារខេត្តសៀមរាប ។

កម្ពុជាបានចាប់ផ្ដើមបង្កើតឲ្យមានការប្រគំតន្រ្តីសប្បុរសនេះតាំងពីឆ្នាំ២០២៣មកម្ល៉េះហើយគិតត្រឹមឆ្នាំ២០១៧ ថវិកាដែលបានទទួលពីការប្រគំតន្រ្តីនេះមានចំនួន១៦៦.២០១ដុល្លារ ។ពីមួយឆ្នាំទៅមួយឆ្នាំថវិកាបរិច្ចាគដើម្បី កាងារសប្បុរសធម៌កាន់តែមានការកើនឡើង ។

Facebook Comments
Loading...