នាយ​ឧត្ដម​សេនីយ៍​ នេត សាវឿន ចាត់បញ្ជូនជើងខ្លាំង១១នាក់ ទៅទៅក្រុងព្រះសីហនុ ដើម្បីបង្រ្កាបជនជាតិចិន ដែលបង្ករអសន្តិសុខខ្លាំង

0
2767

ខេត្តព្រះសីហនុ៖ នាយ​ឧត្ដម​សេនីយ៍​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់​កម្លាំង​ជើង​ខ្លាំង​ចំនួន​១១​រូប ដើម្បី​ចុះ​ជួយ​ដឹក​នាំ និង​ពង្រឹង​ការងារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រុម​ការងារ​ដែល​ត្រូវ​បញ្ជូន​ទៅ​នោះ សុទ្ធ​តែ​មាន​តួនាទី និង​តំណែង​ខ្ពស់​ៗ​ទៀត​ផង។ អ្នក​ទាំង​១១​រូប​នោះ មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ៖

១. នាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង​នគរបាល​ជាតិ ជា​ប្រធាន

២. ឧត្តមសេនីយ៍ឯក សេក ភូមី ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ ជា​អនុប្រធាន

៣. ឧត្តម​សេនីយ៍ទោ លី ដាវុធ អនុ​ប្រធាន​សេនាធិការ ជា​អនុ​ប្រធាន

៤. ឧត្តម​សេនីយ៍ទោ សុខ នីត្យា ​អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ជា​អនុប្រធាន

៥. ឧត្តម​សេនីយ៍ទោ អ៊ុំ ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌ ជា​អនុ​ប្រធាន

៦. ឧត្តមសេនីយ៍​ទោ រស់ គង់ អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​សមាជិក

៧. ឧត្តមសេនីយ៍​ទោ សាន សុទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ជា​សមាជិក

៨. ឧត្តមសេនីយ៍​ទោ សុខ ណុប អនុ​ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ជា​សមាជិក

៩. ឧត្តមសេនីយ៍​ត្រី ស្បោង ស៊ីណេត អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ ជា​សមាជិក

១០. ឧត្តមសេនីយ៍​ត្រី សុក សំបូរ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន ជា​សមាជិក

១១. វរសេនីយ៍ឯក ឈីម វណ្ណៈ ​អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ជា​សមាជិក។

នៅក្នុង​លិ​​​ខិត​ដដែល បញ្ជាក់ថា ​​​​​​​​​​ក្រុមការងារ​មាន​ភា​​​​​​​​​រកិច្ច​ចំ​ពង្រឹង​​​​​​​​​​​​​​​​​​​​នៅ​ខេត្ត​ព្រះសីហនុ​ដើ​​​​​​​​​​ម្បី ៖ ពិនិត្យ​​​​​​​​​​​​​​​​​​​​​​ វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​​សុវត្ថិភាព​សង្គ​​​ម​នៅ​ខេត្ត​ព្រះ​​​​​​​​​​សីហនុ ដើម្បី​​​​​​​​​​ផ្តើម​ស្នើ​អគ្គស្ន​​​​​​​​​ងការដ្ឋា​​​​​​​​​​​​​​​​​​​ន​នគរ​បាល​ជាតិ ដាក់​​​​​​​​​​ចេញ​វិធានកា​​​​​​​​​រ​ដឹកនាំ​​​​​​​​​​​ស្របតា​​​​​​​​​ម​ការវិវ​​​​​​​​​ឌ្ឍ​ន៍​រីកច​​​​​​​​​​​​​​​​​​​ម្រើន​ថ្មី​។ ពិនិត្យ ​​​​​​​​​​ណែនាំ​ដល់​ស្នង​​​​​​​​​​ការដ្ឋាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នគរបាល​ខេត្ត​ព្រះសីហនុ ​​​​​​​​​​​រៀបចំ​ផែ​​​​​​​​​​ន​ការរ​​​​​​​​​ក្សាសន្តិសុខ ​​​​​​​​​សណ្តាប់ធ្នាប់​​​​​​​​​ និង​សុវត្ថិ​​​​​​​​​ភាព​សង្គម ​​​​​​​​​​ឆ្លើយតប​​​​​​​​​​​នឹង​សភាព​​​​​​​​​​​ការណ៍​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង និង​ស្របតាម​​​​​​​​​​​គោលការណ៍ ​​​​​​​​​ផែនការ ទិស​​​​​​​​​ដៅ​នានា របស់​​​​​​​​​​ក្រសួងម​​​​​​​​​​ហាផ្ទៃ និង​អ​​​​​​​​​គ្គស្នងការ​​​​​​​​​​ដ្ឋាន​នគរ​​​​​​​​​​​​​​​​​​​បាល​ជាតិ ដែល​​​​​​​​​​បាន​ដា​​​​​​​​​​​​​ក់ចេញ​។

តាមដាន​​ការអនុវត្តន៍​រ​បស់​ស្នងការ​​​​​​​​​​​​​​​​​ដ្ឋាន​នគរបាល​ខេ​​​​​​​​​ត្ត​ព្រះសីហ​​​​​​​​​​​​​​​​​នុ និង​ស្នើសុំ​ការអ​​​​​​​​​នុញ្ញាត​ប្រើ​ក​​​​​​​​​​ម្លាំង​អន្ត​​​​​​​​​​​​​​​​​​​រាគមន៍ ដោះស្រាយ​សភាពកា​​​​​​​​​​រណ៍​ចាំបាច់​មួ​​​​​​​​​យចំនួន ពី​លោ​​​​​​​​​ក​អគ្គស្នងកា​​​​​​​​រ​។ ដឹកនាំ​ប្រជុំ​​​​​​​​​​​បូកសរុប ដក​ពិ​​​​​​​​​​សោធ​កា​​​​​​​​​​​​​​​​​​រងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុ​​​​​​​​​វត្ថិភាព​សង្គម នៅ​ខេ​​​​​​​​​​ត្ត​ព្រះសីហនុ ប្រ​​​​​​​​​​ចាំឆមាស ​​​​​​​​​ឆ្នាំ និង​តាម​កា​​​​​​​​​​រចាំបាច់​។ ​​​​​​​​​​​​​​​​​​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​​​​​​​​ ដើម្បី​រាយការណ៍​ជូ​​​​​​​​​ន​ថ្នាក់ដឹកនាំ​អ​​​​​​​​​គ្គស្នងការ​​​​​​​​​ដ្ឋាន​នគ​​​​​​​​​រ​បាល​​​​​​ជាតិ​៕

Facebook Comments
Loading...