កងទ័ពអាកាសអ៊ីស្រាអែលវាយប្រហារជាង២០០លើកលើទីតាំងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី

0
2166

តាមRTផ្សាយនៅថ្ងៃទី៦ខែកញ្ញានេះថា ក្នុងរយៈពេល១៨ខែនេះកងកម្លាំងទ័ពអាកាសអ៊ីស្រាអែលបាន ធ្វើការវាយប្រហារជាង២០០លើកទៅលើទីតាំងរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដោយបានបំផ្លាញមូលដ្ឋានរបស់អ៊ីរ៉ងរាប់រយកន្លែង។

ដោយបានធ្វើការចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា ប៉ុនប៉ងបន្ថែមកម្លាំងយោធាកាន់តែច្រើនទៀតនៅក្នុងប្រ ទេសស៊ីរីនោះកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់២០២កន្លែង នៅតំបន់ជាប់ក្បែរខាងនៃទឹកដីរបស់ខ្លួន។ មានការទម្លាក់គ្រាប់និងការបាញ់មីស៊ីល៧៩២គ្រាប់ទៅលើមូលដ្ឋានទាំងនោះតាំងពីឆ្នាំ២០១៧មក។

រដ្ឋាភិបាលស៊ីរីតែងតែធ្វើការចោទប្រកាន់ជារឿយៗទៅលើប្រទេសអ៊ីស្រាអែលថាបានធ្វើសកម្មភាពរំលោភទៅលើដែនអធិបតេយ្យភាពរបស់ខ្លួនហើយនេះជាសកម្មភាពភេរវកម្មតែម្តង៕

Facebook Comments
Loading...