សាហាវណាស់សាកសពយុវជនម្នាក់ត្រូវឃាត់ករសំលាប់ហើយយកមកទំលាក់ក្នុងទឹកបឹង…!

0
2858

កណ្ដាល៖ សាហាវណាស់សាកសពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទេះឃើញនៅចំណុចក្នុង ទឹកបឹងដោយមានចងខ្សែរជាប់នឹងបង្គោលជើងឆ័ត្រទំលាក់ចូលទៅក្នុងទឹកហើយក៏បានរាយការណ៏មកសមត្ថកិច្ច។

ប្រភពពីសមត្តថកិច្ចបានអោយដឹងថា ៖ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុ ប្រហែល ជាង ៣០ឆ្នាំ សម្បុរស កំពស់ ១,៨០ម ស្លៀកខោ ខូវប៊យជេីងវែងពណ៌ទឹកប៊ិុច ខ្សែក្រវ៉ាត់ពណ៌ សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ GA ខោលីអូរក្នុងពណ៌ខៀវ ម៉ាក STAMAN ពាក់អាវក្រណាត់ផ្កា ដៃវែងពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង នឹងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលេីផ្នែកខាងឆ្វេងមានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេងមានពាក់សាលូ ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក ddidas ។

យោងតាមការ រាយការណ៍ របស់ប្រជាពលរដ្ឋ នៅភូមិ ព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានអោយដឹងថាៈ នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង១៨. ០០នាទី គាត់បានឃេីញសាកសពមនុស្សអណ្តែតនៅក្នុងទឹកបឹង ចំណុច ទួលតាមុិច ខាងលិចភូមិព្រែកលោក ចំងាយប្រហែល៥០០០ម៉ែត្រ ជិតព្រុំប្រទល់ដី ខេត្តតាកែវ ស្ថិតក្នុងភូមិ ព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីទទួលបានពត៌មាន កំលាំងនគរបាលស្រុក. ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី និង អាជ្ញាធរមូលដ្ឋាន ម៉ោង ២១,២១នាទី ថ្ងៃដ៍ដែល បាន ចងសាកសពរក្សាទុក នៅទីទួលសុវត្តិភាព ។

ហើយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលម៉ោង ៩.០០នាទី ករិយាល័យជំនាញខេត្ត ជំនាញស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ នឹងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែង សាកសព ដេីម្បីធ្វេីការពិនិត្យសាកសព ។

តាមការពិនិត្យរបស់សមត្ថកិច្ច សាកសពត្រូវបានរុំខ្សែនីឡុងពណ៌សចំនួន៨ ជុំប្រវែង១២,៥០ ម៉ែត្រទំហំ១៦មីលីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំងពីរ ទល់នឹងចង្ការ ដៃចងកដៃទាំងពីរ មកក្រោយ ដោយខ្សែនីឡុងពណ៌ស ទំហំ២០មីលីម៉ែត្រប្រវែង១២០សង់ទីម៉ែត្រ នឹងខ្លួនមានចងសណ្តូនដុំថ្មបេតុង(ជេីងឆ័ត្រ) រាងបួនជ្រុង មានអក្សរ KHB នឹងមានដងដែកបំពង់ទីប ថ្លឹងសរុប ទម្ងន់ ៣៦គីឡូក្រាម ។

ការពិនិត្យ ផ្នែកក្បាល : ជនរងគ្រោះមានពាក់ស្រោមមុខក្រណាត់យឺតពណ៌ខ្មៅ នឹងមានក្រម៉ាពោះគោ ពណ៌ក្រហមគ្របមុខ នៅលេីថ្ងាសខាងស្តាំមានស្នាមរបួសទំហំ ០១ស.ម ជំរៅ ដល់លលាដ៍ក្បាល កទន់បង្វិលបាន ផ្នែកមាត់ធ្មេញខាំអណ្តាត ។ ផ្នែកដងខ្លួននឹង អវៈ យវៈ ពុំមានស្លាកស្នាម អ្វីគួរអោយកត់សំគាល់ឡេីយ ។

ឆ្លងតាមការពិនិត្យលេីសាសព របស់ការិយាល័យជំនាញនឹង លោកគ្រូពេទ្យ គណៈកម្មការចំរុះសន្និដ្ឋានថាៈ ករណីនេះ ជាករណីឃាតកម្ម ។

ក្រោយពី ពិនិត្យចប់សព្វគ្រប់ យោងតាមរដូវទឹកដំឡេីង ហេីយនៅភូមិសាស្រ្តស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាពដេីម្បីបញ្ចុះសាកសព កំលាំង យេីងនឹង អាជ្ញាមូលដ្ឋានបានសំរេចដឹកសាកសពយកទៅបញ្ចុះរក្សាទុកនៅ ទួលតានូយ ស្ថិតនៅក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដេីម្បីរងចាំក្រុមគ្រួសារសព ។

សូមបញ្ជាក់ផងដែរថាបើរប្អូនណាដែលបានបាត់សមាជិកសូមទៅទំនាក់ទំនងជាមួយសមត្ថកិច្ចនៅស្រុកកោះធំដើម្បីបានព៍ត័មានពីជនរងគ្រោះ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...