អាជ្ញាធសង្កាត់ធ្វើការអំពាវនាវកុំអោយរថយន្តតូចធំបើកបរឆឆ្លងកាត់ទៅមកលើផ្លូវលំឆ្ពោះចូលទៅរម្មណីយ៍ដ្ឋានទួលអំពិល

0
1233

កំពង់ឆ្នាំង៖ ផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង២៧០០ម៉ែត្រចេញពីក្រុងកំពង់ឆ្នាំងឆ្ពោះទៅកាន់ទីទួលរម្មណីយ៍ដ្ឋានវត្តទួលអំពិលត្រូវបានទឹកទន្លេឡើងលិចផ្លូវជាកង់ៗដែលពិបាក់ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ។

ទីតាំងខាងលើនេះត្រូវបានអាជ្ញាធក្រុងសង្កាត់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអោយមានការប្រុងប្រយត្ន័ខ្ពស់ក្នុងនោះមិនត្រូវបើកបររថយន្តនិងម៉ូតូឆ្លងកាត់ទៅមកនៅពីលើផ្លូវដែលអាចបង្កអោយខូចផ្លូវស្រុតបាក់ខណដែលទឹកកំពង់ជនលិចដែលបង្កការគ្រោះថ្នាក់ជាយថាហេតុបើសិននៅតែបន្តការធ្វើដំណើរទៅមក ។

នៅរសៀលថ្ងៃទី៤កញ្ញា២០១៨ផ្លូវមួយខ្សែនេះត្រូវគេមើលថាទឹកទន្លេឡើងជនលិចកាត់ផ្តាច់ផ្លូវជាច្រើនកន្លែងពិបាកក្នុងការធ្វើដំណើរបើទឹកទន្លេនៅតែបន្តហក់ឡើងខ្លាំងដែលធ្វើអោយជនលិចទាំងស្រុង ។ ដោយឡែកចិញ្ចើមផ្លូវសងខាងត្រូវបានទឹករលកបោកខ្ទប់បាក់រលុះមួយចំនួនផ្នែកខាងខ្នងលើមានការលិចដោយដុំៗ ។

ចៅសង្កាត់កំពង់ឆ្នាំងលោកស្រី កែវសុផាត បានអោយដឹងថាដោយមើលឃើញហេតុការខាងលើនេះខាងលោកស្រីប្រញ្ញាប់អោយលោកមេភូមិទិញលូធំៗ២កង់យកមកដាក់នៅដើមផ្លូវចូលទៅរម្មណីដ្ឋានវត្តទួលអំពិលដើម្បីបិទការធ្វើចរាចរណ៍មួយរយះខណះទឹកទន្លេកំពង់មឆនការហក់ឡើងខ្លាំង ។ ព្រោះថាបើនៅតែបណ្តែតបណ្តោយអោយរថយន្តតូចធំធ្វើការឆ្លងកាត់ទៅមកធ្វើអោយផ្លូវមួយខ្សែនេះរងការបាក់ស្រុតខូចខាតហើយក៍អាចអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៅមកផងដែរ

លោកស្រីចៅសង្កាត់កំពង់ឆ្នាំងបានអោយដឹងថានៅលើទីទួលរម្មណីដ្ឋានវត្តទួលអំពិលមានប្រជាពលរដ្ឋរសនៅប្រមាណជា៣០គ្រួសានិងមានអ្នកចំណូលស្រុកមកតាំងទីលំនៅបើកហាងសង់រោងលក់ដូរប្រមាណជា១៥គ្រួសារសម្រាប់ទួលភ្ញៀវទេសចរណ៍ក្នុងស្រុកនិងក្រៅស្រុកមកលេងកំសាន្តនៅពេលនេះរោងទាំងអស់នោះត្រូវបានទឹកលិចអស់និងលែងបានទទួលភ្ញវទៀតហើយ ។

លោកស្រីចៅសង្កាត់កំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាផ្លូវក្រាលគ្រោះក្រហមមួយខ្សែមានប្រវែង២៧០០ម៉ែត្រនេះជាអំណោយរបស់ឯកឧត្តមអ៊ុំម៉ាន្ទរិននិងលោកជំទាវកែបសំដោយមើលឃើញការលំបាករបស់ព្រះសង្ឃនៅក្នុងវត្តទួលអំពិលទៅមកនៅពេលបុណ្យទានម្តងៗពិសេសរដូវវស្សាហើយត្រូវបានចាប់ក៍សាងឡើងនៅនៅក្នុងឆ្នាំ២០១៦ ៕

Facebook Comments
Loading...