ព្រះមហាក្សត្រ ទ្រ្ទង់មានជំនឿរាជរដ្ឋាភិបាលអាណត្តិថ្មី បន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម

0
1576

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ នឹងបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គមបន្ថែមទៀត។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ បានធ្វើឡើងក្នុងឱកាសដែលព្រះអង្គយាងជាព្រះរាជាធិបតីក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាមួយនឹងការបង្ហាញវត្តមានតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប។

ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។


Facebook Comments
Loading...