ដាច់ខ្សែរ៉តធ្លាក់ពីជាន់ទី៧ ស្លាប់កម្មករ៤នាក់

0
6900

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧:១៥នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីដាច់ខ្សែរ៉តធ្លាក់មកក្រោម បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៤នាក់ និងរបួសធ្ងន់ចំនួន ០១នាក់ នៅចំណុចការដ្ឋានសំណង់សណ្ឋាគារ Diamond Crown និងកាស៊ីណូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះ ទាំងនាក់ ៥នាក់ គឺ ទី១- ឈ្មោះ លីម វែង ប្រុស អាយុ 18 ឆ្នាំ រស់នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ របួស បាក់ជើង បាក់ដែ និង គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ (ស្លាប់នៅមន្ទីរពេទ្យបង្អែក) ទី២-ឈ្មោះ តន ភេទ ប្រុស អាយុ 29 ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
របួស បាក់ឆ្អឹងជើងទាំងពីរ (ត្រូវយកទៅ X-ray ) ទី៣-ឈ្មោះ ធោន កក ប្រុស អាយុ 19ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្ត កំពង់ធំ (ស្លាប់) ទី៤-ឈ្មោះ ប្រាក់ ឃឿន ប្រុស អាយុ 38ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ (ស្លាប់) និងទី៥-ឈ្មោះ បុរី ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ( ស្លាប់)។

បើតាមប្រភពកម្មករក្នុងការដ្ឋានបានរៀបរាប់ថា៖ នៅព្រឹកនេះកម្មករចាប់ផ្តើមធ្វើការជាធម្មតា លុះវេលាម៉ោងកើតហេតុខាងលើ មានកម្មករ ១ក្រុម មានគ្នា ៥នាក់ ឡើងទៅការដ្ឋានជាន់លើ ដោយជិះរ៉តយោង លុះដល់ជាន់ទី៧ ក៍ដាច់ខ្សែររ៉តធ្លាក់មកតែម្តង។

Facebook Comments
Loading...