ប្រជាពលរដ្ឋដែលរងគ្រោះដោយសាជំនន់ទឹកទន្លេ៣១៤គ្រួសារមករសនៅលើទីទួលសុវត្ថភាពបានទទួលអំណោយជាមុងការពារខោអាវសារ៉ុងកាកបាទក្រហមខេត្តកម្ពុជា

0
1139

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន៣១៤គ្រួសារបានទទួលអំណោយជាមុងការពារសុវត្ថភាពខោអាវសារ៉ុងដោយផ្ទាល់ដៃពីក្រុមការងារកាកបាទក្រហមកម្ពុជាខណះដែលបងប្អូនប្រជាពលរដ្ឋបានជំលៀសខ្លួនគេចចេញពីគ្រោះជំនន់ទឹកទន្លេមករសនៅលើទីទួលសុវត្ថភាពទាំង២ស្រុកក្នុងខេត្តកំពង់ឆ្នាំង ។

ពលរដ្ឋដែលបានទទួលអំណោយនៅថ្ងៃទី៣ កញ្ញា ២០១៨ ពួគគាត់គឺជាអ្នកស្រុកមកពីឃុំប្រលាយមាស់ស្រុកកំពង់លែងនិងមកពីឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ អំណោយដែលរួមមានមុងការពារ ខោអាវ សារ៉ុង សម្រាប់មនុស្សទូទៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋទទួលដោយផ្ទាល់ដៃពីកាកបាទក្រហមកម្ពុជានៅពេលនេះធ្វើឡើងដោយមានការចុលរួមពីអនុប្រធានទី១កាកបាទក្រហមកម្ពុជា លោកជំទាវម៉ែននារីសោភគ័ និងអមដំណើរដោយប្រតិភូសាខាកាកបាទក្រហមចិននៃខេត្តក្វាងស៊ីងស់លោកលោកស្រីជាសហការរីបានចុះទៅសាកសួសុខទុកបងប្អូនប្រជាបលរដ្ឋទាំង៣១៤គ្រួសារនៅក្នុងឃុំប្រឡាយមាសស្រុកកំពង់លែងនិងឃុំទឹកហូតស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

នៅក្នុងឧិកាស់ចែកមុងការពារសុវត្ថភាពដល់ពលរដ្ឋរងគ្រោះដោយសាគ្រោះទឹកជំនន់ត្រូវបានជំលៀសរកទីទួលសុវត្ថភាពទាំងស្រុកកំពង់លែងនិងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនិងបានចុះពិនិត្យមើលពីស្ថានភាពជំនន់ទឹកទន្លេដែលធ្វើអោយមានផលប៉ះពាល់ដល់ការរសនៅប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋទាំងពីស្រុកនេះអគ្គលេខាធិការរងទី១ម៉ែននារីសោភគ្រ័បានពាំនាំប្រសាសន៍សាកសួសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីពិសេសសម្តេចកតិព្រិត្តបណ្ឌិតប៊ុនរានីហ៊ុនសែនដែលជានិច្ចជាកាលលោកទាំងតែងតែជិតគិតគូពីសុខទុកបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយសាសនាពណ៍សម្បុលពូជសាសន៍នោះឡើយ ។

អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជំលៀសមករសនៅបណ្តោះអាសន្ន៍នៅទីទួលសុវត្ថភាពឬរសនៅជាមួយបងប្អូនសូមមេត្តាត្រូវគិតគូរពីថែទាំសុខភាព ជីវភាពរសនៅប្រចាំថ្ងៃពិសេសលើបញ្ហាអាហារហូបចុកគឹរសនៅស្អាត់ ហូបស្អាត អនាមយ័ល្អ ត្រូវតែសម្រាកនៅក្នុងមុងជានិច្ចដើម្បីជៀសវៀងពីជម្អឺក្រុនឈាមនិងជម្អឺផ្សេងៗក្នុងនោះការធ្វើដំណើរតាមផ្លូវទឹកសូមរូតរះត្រឡប់ចូលផ្ទះជៀសវៀងបញ្ហាណាមួយបានកើតឡើងជាយថាហេតុពិសេសត្រូវយកចិត្តទុកដាក់លើប្អូនៗកុមាតូចៗនិងកុមាដែលឆ្លងទៅសាលារៀនផងដែរ ។ ក្នុងនោះរដូវនេះក៍ជារដូវភ្លៀងធ្លាក់និងទឹកទន្លេមានការហក់ឡើងនាំអោយផ្ទះអ្នកស្រុកមួយចំនួនបានរងការលិចលង់និងត្រូវប្រុងប្រយត្ន័ខ្លាចសត្វអសេរពិសខាំឬទិច ។

អគ្គលេខាធិការរងទី១បានអោយដឹងថាអំណោយដែលបាននាំយកមកចែកជូនពលរដ្ឋ៣១៤គ្រួសារនៅពេលនេះត្បិតតែវាមានតិចតួចក៍ពិតមែនតែបានជួយសម្រួលដល់ការលំបាកខ្លះៗគ្រាដែលពួកគាត់កំពង់រសនៅជំលៀសខ្លួននៅលើទីទួលសុវត្ថភាពនិងខ្លះទៀតកំពង់រងការលិចលង់ដោយសារទឹកទន្លេដែលអំណោយទាំងអស់នេះគឺជាអំណោយសប្បុរសធម៍ពីសាខាកាកបាទក្រហមចិនខេត្តក្វាងស៊ី បាននាំយកមកប្រគល់ជូនបងប្អូនពលរដ្ឋនៅពេលនេះក្នុងមួយគ្រួសារៗទទួលបាន មុងការពារ១ខោអាវសារ៉ុង រួមនិង ថវិការមួយចំនួនផងដែ។

យោងតាមរបាយការណ៍របស់មន្ទីសុខាភិបាលខេត្តដែលយើងទើបនិងទទួលបាននៅថ្ងៃនេះបានអោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងនេះផ្ទុះឡើងនៅជម្ងឺគ្រុនឈាមដោយគិតពីសប្តារ្ត៍ទី១៦ដល់សប្តារ្ត៍ទី៣៣កើតមានចំនួន៣០ករណីដោយឡែកក្នុងឃុំទឹកហូតមាន៥ភូមិដែលនៅជាប់និងមាត់ទឹកមានក៍មានផ្ទុះចេញជាជម្ងឺគ្រុនឈាមតែមិនមានមណ្តាលអោយមនុស្សក្មេងចាស់ប្រុសស្រីណាម្នាកស្លាប់នោះឡើយហើយនៅពេលនេះបានធ្វើការបាញ់ថ្នាំកំចាត់មុសនិងដាកថ្នាំអាបែបនិងបានធ្វើការងប់រុំពីសុខភាពដល់ភូមិទាំង៥នៅក្នុងឃុំទឹកហូតនេះផងដែរ ។

គួបញ្ជាក់ផងដែរថាកំពស់ទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមថ្ងៃទី៣កញ្ញា២០១៨មានកំពស់៩.៨០ម៉ែត្របើធៀបនិងឆ្នាំ២០១៧ទឹកមានកំពស់៨.៨៦ម៉ែត្រ ៕

Facebook Comments
Loading...