កំរិតទឹកនៅទន្លេនៅក្នុងខេត្តត្បូងឃ្មុំនៅមិនទាន់មានការស្រកចុះក្រោមកំរិតប្រកាសប្រុងប្រយ័ត្ននៅឡើយទេ

0
1382

ត្បូងឃ្មុំ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ កម្ពស់ទឹកនៅមានកម្រឹតកម្ពស់ ១៥.១៤ម៉ែត្រនៅឡើយ ដែលនៅខ្ពស់ជាងកំរឹតប្រុងប្រយ័ត្ន ដែលមានត្រឹមតែ ១៥.២០ម៉េត្រតែប៉ុណ្ណោះ ។ ដោយឡែកបើធៀបនឹងឆ្នាំ២០១៧គឺ ខ្ពស់ជាង ៣.១៦ម៉ែត្រ ។ នៅក្នុងថ្ងៃទិ៣ខែកញ្ញានេះបើតាម ការជូនដំណឹងរបស់ក្រសួង ធនធានទឹក និង ឧតុនិយមបានអោយដឹងថា ចាប់ពិថ្ងៃទី ៣ខែកញ្ញានេះរហូតដល់ថ្ងៃទី៩ខែកញ្ញា មានជ្រលងសម្ពាធទាបបាននិងកំពុងបង្កើឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយកង្កអោយមានភ្លៀងធ្លាក់ឡើងវិញទូទាំងប្រទេសក្នុងនោះរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង រួមទាំងខេត្តត្បូងឃ្មុំផងដែរ ដែលទទួលរងភ្លៀងធ្លាក់ខ្លាំង។ដោយឡែកខេត្តផ្សេងទៀតគឺមានភ្លៀងពី តិចទៅបង្គួរតែប៉ុណ្ណោះ។

សូមបញ្ចាក់ថាខេត្តត្បូងឃ្មុំជាខេត្តដែលជាប់និងដងទន្លេមេគង្គ ដែលជាហេតុធ្វើអោយមានផលប៉ះពាលដោយសាទឹកជំនន់ខ្លាំងក្នុងនោះបើតាមការអោយដឹង ពីរ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអោយដឹងដែរថា បញ្ហាទឹកជំនន់មានស្រុកចំនួន ៤ បានរងផលប៉ះពាល់ រូមមាន ស្រុកត្បូងឃ្មុំ ក្រូចឆ្នា អូរាំងឪ និង ស្រុកតំបែរ ដែលមាន១៨ឃុំស្មើនឹង ១១៥ភូមិ មានប្រជាជនរងការប៉ះពាល់ ៨ពាន់៤៨គ្រូសារ ស្មើនឹង ២ម៉ឺន៩ពាន់៧៩៩នាក់។ ក្នុងនោះ បានបណ្ដាលអោយស្លាប់មនុស្សម្នាក់ផងដែរ។ នឹងបណ្ដាលអោយលិចផ្ទះសំបែង ចំការ ដំណានានាជាច្រើន និង ប្រជាជនមួយចំនួនបានមករស់នៅលើទីទួលសុវត្តិភាពនានាផងដែរដោយមើលឃើញទុកលំបាករបស់ប្រជាជន រសៀលថ្ងៃទី០១ ខែកញ្ញា ចុង សប្ដាហ៍នេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលមានលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត និងលោកស្រី ព្រមទាំងសហការី បានសហការជាមួយលោក តាំង លក្ខហោ ប្រធានសមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា នាំយកអំណោយជាស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៧៨០គ្រួសារ មកពីឃុំជីរោទ៍ទី១ និងឃ្មុំទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក តាំង លក្ខហោ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវដែលកំពុងខ្វះខាតនោះ ទើបសមាគមនបានសម្រេចនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងត្រូវការជាចាំបាច់នាពេលនេះក្នុងនាមប្រទេសជាមិត្ត។

លោកបញ្ជាក់ទៀតថា ស្បៀងអាហារដែលចែកជូននាពេលនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម, ប្រេងឆា ១គីឡូក្រាម, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ១ដប និងអំពូលភ្លឿងចំនួន២ ផងដែរ។

លោក លី ឡេង បានផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរសុខទុក្ខរបស់ពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ។

លោក លី ឡេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ត្រូវប្រកាន់ភ្ជាប់នូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងក្រោយទឹកស្រកទៅវិញ សម្អាតបរិស្ថានជុំវិញផ្ទះឲ្យមានអនាម័យក្នុងការរស់នៅ ពិសេសខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាព គ្រួសារឲ្យបានប្រសើរឡើង៕

Facebook Comments
Loading...