សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងឃាតខ្លួនជនសង្សយ័នាក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន

0
656

កំពង់ឆ្នាំង៖ ជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀន៥នាក់ត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាងធ្វើការឃាត់ខ្លួនបានខណះដែលពួគគេកំពង់ធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញឿន ។

ការបង្ក្រាបជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះត្រូវគេមើលឃើញថាបានធ្វើឡើងនៅវេលាចន្លោះពីម៉ោង១០ទៅម៉ោង១១ចុងសប្តារ៍កន្លងទៅនៅចំណុចភូមិកំពង់ង់អូសសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគក្រុងកំពង់ឆ្នាំងបានអោយដឹងថាក្នុងកិច្ចប្រតិបត្តការណ៍ខាងលើនេះសមត្ថកិច្ចបានទទួលពតរ័មានជាក់លាក់ពីទីកន្លែងដែលក្រុមជនល្មើសធ្វើការចែកចាយនិងកំពង់ប្រើប្រាស់គ្រឿងញៀននិងបានប្រើប្រាស់បច្ចេកទេសធ្វើការស្រាវជ្រាវបន្ទាន់ទើបឈានដល់ការបង្ក្រាបភ្លាមៗផងដែរ ។

សមត្ថកិច្ចដែលស្ថិតក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានអោយដឹងទៀតថាក្រុនជនសង្សយ័ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាំង៥នាក់ខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ១ បៀនសំណាងភេទប្រុសអាយុ១ឆ្នាំមានទីលំនៅភូមិឃ្លាំប្រាក់សង្កាត់ប្អេរ ២ ផៃសុភស្ស័ ភេទប្រុសអាយុ ១៤ឆ្នាំមានទីលំនៅភូមិផ្សារលើសង្កាត់ផ្សាឆ្នាំង ៣ ឈ្មោះ សូត្រជា ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅក្នុងភូមិកំពង់អូសសង្កាត់ផ្សារឆ្នាំង ៤ឈ្មោះ អ៊ឹមសារ៉ាត់ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅក្នុងភូមិកំពង់អូស ៥ ឈ្មោះ សនណាក់ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិសំរោងសង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

នៅក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតម្សៅក្រមពណ៍ស២កញ្ចប់ធំរួមនិងសម្ភារះបំរើដល់ការជក់មួយចំនួនផងដែរ។

បច្ចុប្បន៍ជនសង្សយ័ទាំង៥នាក់ត្រូវបានក៍សាងឯកសារបញ្ជូនទៅការរិយាលយ័ប្រឆាំគ្រឿងញៀនខេត្តចាត់ការបន្តទៅសាលាតំបូងចាត់ការតាមនិតិវិធីផងដែរ ៕

Facebook Comments
Loading...