អ្នកខ្លាំងចុងក្រោយដែលឈ្នះក្នុងវគ្គជម្រុះជុំទី២

0
908

ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cementនាយប់ថ្ងៃទី១កញ្ញាបានបញ្ចប់វគ្គជម្រុះជុំទី២ហើយ ។

នៅក្នុងការប្រកួតចុងក្រោយនេះម៉ឺន មេឃាដែលគេស្គាល់ជាទូទៅថាជាកូនប្រុសរបស់អតីតៈអ្នកប្រដាល់ជើងខ្លាំងអេភូថងដែលមកពីក្លិបកងចក្រភ្នំតូចនោះបានប្រើជង្គង់ផ្ដួលអ្នកប្រដាល់សម ភក្ដីក្លិបរ៉ាហាប់ស្វាយប៉ាកបាននៅមុនស្នូរជួងបញ្ចប់ទឹកទី១ ។

ភក្ដីឆ្លងផុតបានតែត្រឹមជុំទី១ ប៉ុណ្ណោះ ឯជុំទី២គេឆ្លងមិនរួចឡើយ ។ អ្នកប្រដាល់រូបនេះត្រូវហាលអាវនៅត្រឹមជុំទី២នេះ ឯ មេឃាត្រៀមខ្លួនឡើងទៅប្រកួតបន្តនៅជុំទី៣ដែលនៅសល់ជើងខ្លាំងចំនួន៨រូបប៉ុណ្ណោះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់សេនកុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ ។

កុសលត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២បន្ទាប់ពីត្រូវមួយដៃយ៉ាងធ្ងន់នោះ ។ អាជ្ញាកណ្ដាលទាំង៥រូបសុទ្ធ តែផ្ដល់ពិន្ទុឲ្យបញ្ញាឈ្នះគ្រប់គ្នាទាំងអស់ ។សេន កុសលត្រូវហាលអាវត្រឹមនេះ ឯ បញ្ញាដណ្ដើមបានឱកាសឡើងប្រកួតបន្តនៅជុំទី៣ទៀត ។

អ្នកប្រដាល់៨រូបដែលត្រៀមឡើងប្រកួតនៅជុំទី៣នគមានលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម វុត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរ ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្ស លីញ ភារម្យក្លិបភារម្យគុនខ្មែរ ម៉ឺន មេឃាក្លិបកងចក្រភ្នំតូច និង លន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេស ថ្ងកខេត្តស្វាយរៀងត្រូវអ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam)ប្រើកណ្ដាប់ដៃវាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតឈ្នះឡាញ់ផល្លាក្លិបអេភូថងកីឡាដោយពិន្ទុ ។

Facebook Comments
Loading...