សម្តេច ស ខេង ៖ ក្លឹបកំសាន្តណា ដែលរកឃើញមានបទល្មើសគ្រឿងញៀន ប្រឈមនឹងការបិតចោលតែម្តង

0
1607

ភ្នំពេញ៖ សម្តេច ស ខេង​​​​​​​​​ បាន​ព្រមាន​ខ្លាំង​​​​​​​​​ៗ​ទៅ​កាន់​ម្ចាស់​ក​​​​​​​​ន្លែង​កម្សាន្ត​​​​​​​​​ថា​នឹង​ត្រូវ​​​​​​​​​​​​​​​​​​​ប្រឈម​មុខ​ផ្លូវ​ច្បាប់ និង​បិទ​អាជីវកម្ម​​​​​​​​​​របស់​ខ្លួន​ថែម​​​​​​​​​​ទៀត ប្រសិន​បើ​ស​​​​​​​​មត្ថកិច្ច​រក​ឃើ​​​​​​​​​ញ​មាន​ការ​ចែក​​​​​​​​​ចាយ​គ្រឿង​​​​​​​​​​​​​​​​​​ញៀន។ លោក ស ខេង បាន​ព្រមាន​​​​​​​​​​ដូច្នេះ​នៅ​ក្នុង​វេទិកា​​​​​​​​​អន្តរសាសនា​​​​​​​​​​ថ្នាក់​ជាតិ​លើក​​​​​​​​​​​​​​ទី​២ ដើម្បី​​​​​​​​​​ប្រយុទ្ធ​ប្រឆាំង​​​​​​​​​​​អំពើ​ជួ​​​​​​​​​​​​​​​​​ញ​ដូរ​មនុស្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សម្តេច ស ខេង ក៏​បាន​គូ​​​​​​​​​​​ស​បញ្ជាក់​ដែរ​ថា ការ​ចុះ​ទៅ​​​​​​​​​​បង្រ្កាប​រប​​​​​​​​​​ស់​សមត្ថកិច្ច គឺ​មិន​មែន​​​​​​​​​​​​​​​​​​ទៅ​បង្ក្រាប​កន្លែង​កម្សា​​​​​​​​​ន្ត​នោះ​ទេ ប៉ុ​​​​​​​​ន្តែ​គឺ​បង្រ្កាប​ការ​​​​​​​​​​​​​​​​​​​​ចែក​ចា​​​​​​​​​​យ​គ្រឿង​​​​​​​​​​ញៀន​ប៉ុណ្ណោះ។​​​​​​​​ លោក​ពន្យល់​​​​​​​​​​ថា ​​​​​​​​​​ការ​បើក​​​​​​​​​​​​​​​អាជីវកម្ម​កន្លែង​កម្សាន្ត គឺ​ច្បាប់​អនុញ្ញាត ​​​​​​​​​តែ​ការ​បណ្តោយ​ឲ្យ​មា​​​​​​​​ន​ចែក​ចាយ​គ្រឿ​​​​​​​​​​​ង​ញៀន គឺ​​​​​​​​​​ជា​រឿង​ខុស​​​​​​​​​​ច្បាប់​ដាច់​​​​​ដោយ​ឡែក។

គួរ​កត់​សម្គាល់​​ថា​ ការ​ព្រមាន​ខ្លាំង​ៗ​ពី​សំណាក់​រដ្ឋមន្រ្តី​​​​​​​​​​ក្រសួង​មហាផ្ទៃ​ក​​​​​​​​​​​​​​​​ម្ពុជា នា​ពេល​នេះ ធ្វើ​ឡើ​​​​​​​​​​ង​ស្រប​​​​​​​​​​​​​​​​​​​ពេល​ដែល​កន្លែង​កម្សាន្ត​មួយ​ចំនួន ត្រូវ​បា​​​​​​​​​​​​​​​ន​គេ​មើល​ឃើញ​ថា បាន​បើក​​​​​​​​​​​ដៃ​ឲ្យ​មាន​ចែក​​​​​​​​​ចាយ និង​ប្រើ​ប្រា​​​​​​​​​ស់​គ្រឿង​​​​​​​​​​​​​​​​ញឿន​ដោយ​សេរី និង​យ៉ាង​អាណាធិបតេយ្យ​​​​​​​​​។ កន្លង​មក អាជ្ញា​​​​​​​​​ធរ​កម្ពុជា​ក៏​បាន​ឆ្ម​​​​​​​​ក់​ចុះ​បង្រ្កាប​ខ្លះ​ដែរ ប៉ុន្តែ​​​​​​នៅ​តែ​មិន​ចេះ​អស់​ទៀត។

Facebook Comments
Loading...