ឈាមស្រែកស្បែកហៅ ចាប់រំលោភបានសម្រេច ហើយវាយទម្លាក់ទឹកស្រះ

0
1471

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច នគរបាល ខេត្តបាត់ដំបង បានស្រាវជ្រាវ ឃាត់ខ្លួន បុរសម្នាក់ ទាក់ទិនករណី រំលោភរួចសម្លាប់ ដោយវាយ ទម្លាក់ចូល ក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី២៩ ខែសីហា ហើយជនសង្ស័យ ត្រូវាបាន សមត្ថកិច្ច ហៅមកសាកសួរ តាំងពីថ្ងៃទី៣០ ខែសីហា មកម៉្លេះ ប៉ុន្តែជននេះ មិនព្រមសារភាព នោះទេ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឆុន ឆាន អាយុ ២៤ឆ្នាំ មានទីលំនៅ ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ មានផ្ទះក្បែរគ្នា ជាមួយ នារីរងគ្រោះ និងមានប្រពន្ធ ត្រូវជាបងប្អូនរបស់នារីរងគ្រោះ ថែមទៀតផង ។ សមត្ថកិច្ច បានឱ្យដឹងទៀតថា ជននេះ បានបង្គាប់ឱ្យប្រពន្ធ និងសាច់ញាតិ ឆ្លើយពង្វាងដាន តែត្រូវសមត្ថកិច្ច សួរចុះសួរឡើង តាមជំនាញ ទើបព្រម ឆ្លើយសារភាពថា នៅថ្ងៃកើតហេតុនោះ គេឃើញនារីរងគ្រោះ នៅឃ្វាលគោ តែម្នាក់ឯង ខ្លួនក៏បាន យកកណ្តៀវ លបប្រហារ ពីក្រោយ ដោយចោះ លើក្បាលនាង ឱ្យសន្លប់ ។ បន្ទាប់មក បានចាប់រំលោភនាង រហូតបានសម្រេច លុះឃើញ នាងដឹងខ្លួន គេក៏យកដំបងឈើ វាយនាងបន្ថែមទៀត ហើយលើកនាង បោះទម្លាក់ ចោលក្នុងទឹកស្រះ តែម្តង។

សូមរំលឹកថា នារីម្នាក់ទៅឃ្វាលគោ មិនឃើញ ត្រឡប់មកផ្ទះវិញ បែរប្រទះ ឃើញស្លាប់ នៅក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៩និង៣០ នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងស្រះទឹក ពីខាងកើតភូមិ ចម្ងាយ ១៥០០ម៉ែត្រ ស្ថិតក្នុង ក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះ ឈ្មោះ ឆន សឿត ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុ មានឪពុក ឈ្មោះ សុំ ឆន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ ធ្វើស្រឭឭែ៕

Facebook Comments
Loading...