រយៈពេល៨ខែឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានគម្រោងសាងសង់សំណង់អគារធំៗរហូតដល់ជាង១៩០០គម្រោង

0
1190

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងដែនដីបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានគម្រោងសាងសង់សំណង់អគារធំៗរហូតដល់ជាង១៩០០គម្រោង ជាងមួយនឹងទុនវិនិយោគជិត៣ពាន់លានដុល្លា។

ថ្លែងក្នុងពិធីបញ្ជុះបឋមសិលាសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉លនៅព្រឹថ្ងៃទី៣០ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់បានអោយដឹងថា គម្រោងសាងសង់ចំនួន១៩៧៣គម្រោងនេះវិនិយោគដោយវិនិយោ គិនមកពីប្រទេសចំនួន១០ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់លេខរៀងទី១។

ឯឧ.បញ្ជាក់ថា ការរីកចំរើននៃវិស័យសំណង់នេះ បានបង្ហាញពីស្ថេរភាពនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់វិនិយោគិនទំាងក្នុងស្រុក និងក្រៅប្រទេសបានសម្រេចបោះទុននិយោគ ធ្វើអោយកម្ពុជាមានសន្ទុះនៃការអភិវឌ្ឍខ្លំាង លើវិស័យសំណង់ ខណៈបច្ចុប្បន្ននៅទូទំាងប្រទេសកម្ពុជាមានអគារខ្ពស់ៗរហូតដល់១០៦៧អគារ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបានផ្តល់លិខិតអនុញ្ញាតក្នុងគម្រោងសាងសង់រហូតដល់ជាង៣៤០០គម្រោងជាមួយនឹងទុនវិនិយោគរហូតដល់ជាង6700លានដុល្លា៕

ប្រភព៖ AKP

Facebook Comments
Loading...