លោកអ្នកដឹងទេ តើមានអ្នកទោសប៉ុន្មាននាក់ ត្រូវបានដោះលែង?

0
1277

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកទោសមួយចំនួនត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសក្រោយពី មានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ អ្នកទាំងនោះរួមមាន៖

– ថ្ងៃទី១៧ ខែសីហា៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងក្រោយពីគាត់អនុវត្តការជាប់ទោសដល់ថ្ងៃកំណត់ ។

– ថ្ងៃទី២០ ខែសីហា៖ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ ដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស និងដោះលែងឲ្យចេញពីពន្ធនាគារកាលពីថ្ងៃទី២០ ខែសីហា បានអះអាងថា អ្នកស្រីនៅតែបន្តធ្វើការតស៊ូទៅមុខទៀត ដើម្បីអ្នករស់នៅក្នុងសហគមន៍បឹងកក់ទទួលបានសិទ្ធកាន់កាប់ដីរបស់ខ្លួនមកវិញ ។ អ្នកស្រីក៏បានសន្យាចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនជាមួយសហគមន៍ទំនាស់ដីធ្លីដទៃទៀតនៅទូទាំងប្រទេស ។ ជាមួយនឹងការសន្យានេះ អ្នកស្រី ទេព វន្នី បាននិយាយថា វាហាក់ដូចជាយឺតពេលបន្តិច ដោយសារខ្ញុំបានស្ថិតនៅក្នុងពន្ធនាគារអស់រយៈពេលជាង ២ឆ្នាំ ប៉ុន្តែទោះយ៉ាងណា ខ្ញុំមិនដែលភ្លេចការតស៊ូនេះឡើយ ។

– ថ្ងៃទី២១ ខែសីហា៖ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២រូប ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយពីមានការលើកលែងទោសពីព្រះមហាក្សត្រ ។ លោក អួន ឈីន និងលោក យាង សុធារិន បាននិយាយថា ពួកគេនៅតែបន្តធ្វើការតស៊ូប្រយុទ្ធ ដើម្បីទាមទារឲ្យបានសេរីភាពពេញលេញមកវិញ ។

ពួកគេបាននិយាយថា យើងបន្តទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់មកលើពួកយើង ដើម្បីយើងអាចរស់បានដូចជាប្រជាជនធម្មតា ។ ការិយាល័យរបស់យើងបានបិទហើយ ហើយយើងក៏មិនដឹងថា នឹងត្រូវរកការងារអ្វីធ្វើទៀតនោះទេ ពីព្រោះពួកយើងនៅតែស្ថិតនៅក្នុងសំនុំរឿង និងការត្រួតពិនិត្យរបស់តុលាការ ។

– ថ្ងៃទី២៣ ខែសីហា៖ លោក សួន សេរីរដ្ឋា បានចាកចេញពីពន្ធនាគារ ក្រោយពីមានការលើកលែងទោសពីព្រះមហា ក្សត្រ ដែលជននេះត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។

– ថ្ងៃទី២៥ ខែសីហា៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលសៀមរាបរបស់អតីត CNRP ត្រូវបានព្រះមហា ក្សត្រព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពវិញ ។

– ថ្ងៃទី២៨ ខែសីហា៖ លោក មាជ សុវណ្ណារ៉ា និងបក្សពួកគាត់ចំនួន ១៤នាក់ ដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស បានចាកចេញពីពន្ធនាគារ ។ លោកបានអះអាងថា នៅតែបន្តធ្វើនយោបាយទៀត ពីព្រោះលោកជាប់ពន្ធនាគារដោយ សារហេតុផលនយោនបាយ ប៉ុន្តែគឺធ្វើតាមប្រាជ្ញា និងចំណេះដឹង ពោល គឺយើងប្រកួតគោលនយោបាយជាមួយគ្នា ៕

Facebook Comments
Loading...