រកឃើញសាសពមនុស្សអត់ក្បាលម្នាក់នៅក្នុងធុងក្លាសេត្រី

0
1756

សហរដ្ឋអាមេរិក៖ ថ្មីៗនេះតាមព័ត៌មានBBCបានផ្សាយឲ្យដឹងថា សាកសពបុរសអត់ក្បាលម្នាក់ត្រូវបានគេប្រទះ ឃើញនៅក្នុងធុងក្លាសេត្រីនៅក្នុងផ្ទះជនរងគ្រោះនោះតែម្តង ក្រោយពីគាត់បានបាត់ខ្លួនអស់រយៈពេលជាច្រើនអាទិត្យមកហើយនោះ។

តាមប៉ូលីសនៅក្នុងទីក្រុងសានហ្វ្រាន់ស៊ីស្កូនៃសហរដ្ឋអាមេរិកបានឲ្យដឹងថាម្ចាស់ផ្ទះនេះគឺលោកBrian Eggអា យុ៦៥ឆ្នាំត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនតាំងពីខែមុនមកម្ល៉េះ។ ក្រោយមកអ្នកនៅជិតខាងផ្ទះនេះបានរាយ ការណ៍អំពីភាពមិនប្រក្រតីមួយចំនួននៅក្នុងផ្ទះនោះ ហើយប៉ូលីក៏ចាប់ផ្តើមស៊ើបអង្កេតចេញពីក្នុងផ្ទះនោះតែម្តង ។

ពេលរកឃើញសាកសពនេះដំបូងគេក៏មិនទាន់ដឹងឲ្យប្រាកដថាជាសាកសពរបស់លោកBrian Eggឬយ៉ាង ណានោះទេ ប៉ុន្តែក្រោយពីធ្វើកោសល្យវិច័យហើយទើបដឹងថាជាសាកសពរបស់គាត់។ មកដល់ពេលនេះប៉ូលីសមិនទានកំណត់បានមុខសញ្ញាអ្នកណាជាឃាតករនៅឡើយទេ ហើយក៏មិនទាន់ដឹងថាការសម្លាប់មនុស្សកាត់ក្បាល បែបនេះដោយសារមូលហេតុអ្វីនោះដែរ៕

Facebook Comments
Loading...