ចាប់ខ្លួនបញ្ជូនត្រឡប់ទៅអាមេរិកវិញ ក្រោមបទរំលោភផ្លូវភេទលើកុមារ(នៅសហរដ្ឋអាមេរិក)

0
1221

កម្លាំងប៉ូលិសអន្តោប្រវេសន៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋានប៉ូលិសខេត្តព្រះសីហនុ ដឹកនាំដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ៣០នាទីយប់ តាមដីកាស្វែងរកចាប់ខ្លនរបស់តុលាការអាមេរិក។

ប៉ូលិសនិយាយថា បុរសជនជាតិអាមេរិកដែលបានឃាត់ខ្លួន ឈ្មោះ William David Brenner កើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៥៥ នៅចំណុចក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ការចាប់ខ្លួនយោង តាមដីកាស្វែងរកចាប់ខ្លួនរបស់សហរដ្ឋអាមេរិកពីបទរំលោភផ្លូវភេទលើកុមារ(នៅសហរដ្ឋអាមេរិក) និងបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ៕

Facebook Comments
Loading...