សម្តេច ហ៊ុន សែន បន្ទោសខ្លាំងទៅលោក នុត ពុតដារា ចៅហ្វាយខណ្ឌដង្កោ រឿងផ្ញើសារសុំដំណែងដឹកនាំ២ឆ្នាំទៀត

0
960

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្តីបន្ទោសខ្លាំងៗទៅលោក នុត ពុតដារា ចៅហ្វាយខណ្ឌដង្កោ ដែលបានផ្ញើរសារទៅសម្តេចទាំងយប់ ដោយសុំបន្តដំណែងនៅកន្លែងដដែល២ឆ្នាំទៀត នៅគ្រាដែលសម្តេចមិនបានដឹងផងនោះ។

សម្តេចតេជោបានមានប្រសាសន៍ថា ៖ ឯណា នុត ពុតដារ៉ា? រួចចុះហ្អែងឡប់ស្អី? ទាំងយប់ហ្នឹង…! បានបង្ខំអញត្រូវវ៉ៃម៉ោទាំងយប់នៀក? ផ្ញើសារមកឯងទាំងយប់អាធ្រាត្រម៉ោង១១យប់ហើយ ចង់នៅបន្ត២ឆ្នាំទៀត…!!! អាណាចង់ដកហ្អែង…!!! បើអញមិនដឹងផង អាណាចង់ដកហ្អែង…!!! ស្ថិតនៅក្រោមក្រសួងមហាផ្ទៃមែន តែការតែងតាំងក៏ត្រូវឆ្លងអញដែរ..!!! បើប្រាប់ពេលនេះមិនទាន់បាន ចាំផ្ញើសារប្រាប់អញពេលក្រោយក៏បាន…!!។

Facebook Comments
Loading...