ប្តីរបស់តារាសម្តែងដ៏ល្បីម្នាក់ស្រវឹងស្រាបើករថយន្តបុកស្លាប់មនុស្ស២នាក់

0
572

ប្រទេសកូរ៉េខាងត្បូង៖ លោកHwang Minអាយុ៤៥ឆ្នាំជាស្វាម៉ីរបស់តារាសម្តែងស្រីកូរ៉េខាងត្បូងដ៏ឆ្នើមអ្នកនាងPark Hae-miកំពុងស្ថិ តនៅក្រោមការស៊ើបអង្កេតពីបទថាបានផឹកស្រាស្រវឹងហើយបើករថយន្តបុកសម្លាប់មនុស្ស២ នាក់កាលពីយប់ថ្ងៃចន័្ទកន្លងទៅនេះ។

កាលពីថ្ងៃអង្គារម្សិលមិញនេះប៉ូលីសបាននិយាយថាលោកHwangបានបើករថយន្តដឹកមនុស្ស ៤នាក់នៅក្នុងនោះហើយបានទៅបុកជាមួយរថយន្តសណ្តោងចំណុះ២៥តោនមួយគ្រឿងយ៉ាង ពេញទំហឹងបានបណ្តាលឲ្យមនុស្ស២នាក់ក្នុងចំណោមមនុស្សទាំង៤នាក់ដែលជិះនៅក្នុងរថយន្តជាមួយគាត់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ម្នាក់ជាតារាសម្តែងប្រុសអាយុ៣១ឆ្នាំនិងម្នាក់ទៀតជាតារាសម្តែងស្រីអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។

ប៉ូលីសបានរកឃើញថានៅក្នុងឈាមរបស់លោកHwangមានជាតិអាល់កុលចំណុះ០,104 ដែលខ្ពស់ជាងកម្រឹតហាមឃាត់៕

Facebook Comments
Loading...