ប្រធានាធិបតីហ្វីលីពីនប្រឈមនឹងបណ្តឹងថ្មីៗទៀតជុំវិញសង្គ្រាមប្រឆាំងគ្រឿងញៀន

0
671

ប្រទេហ្វីលីពីន៖ សកម្មជននិងក្រុមគ្រួសារជនរងគ្រោះ៨នាក់ផ្សេងទៀតដែលរងគ្រោះដោយសារសង្គ្រាមគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយប្តឹងលោកប្រធានាធិបតីឌូទែរតេពីបទឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ឯកសារដែលមានកម្រាស់៥០ទំព័របានចោទប្រកាន់លោកឌូទែរតេថា បានសម្លាប់មនុស្សក្រៅប្រពន្ធ័តុលាការអស់រាប់ពាន់នាក់នៅក្នុងអំឡុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់គាត់។

ពាក្យបណ្តឹងចុងក្រោយនេះធ្វើឡើងដោយសកម្មជននានា អ្នកកាន់សាសនានិងសហគមន៍អ្នកក្រីក្រនៅតំបន់ជនបទដាច់ស្រយាលដែលក្រុមគ្រួសាររបស់គេត្រូវបានសម្លាប់នៅក្នុងយុទ្ធនា ការប្រឆាំងគ្រឿងញៀនដែលតាមការប៉ាន់ប្រមាណមានចំនួន៤៤០០នាក់។

តំណាងមេធាវីម្នាក់ ដែលជាអ្នករៀបចំពាក្យបណ្តឹងនេះបាននិយាយថា លោកឌូទែរតេខ្លួនគាត់ផ្ទាល់តែម្តងជាអ្នក បញ្ចាប៉ូលីសរដ្ឋជាអ្នកបាញ់សម្លាប់ប្រជាជនឲ្យស្លាប់យ៉ាងរង្គាល។ ប៉ុន្តែនាពេលកន្លងមកលោកឌូទែរតេធ្លាប់បាននិយាយថា លោកបញ្ជាឲ្យបាញ់សម្លាប់ជនពាកពន្ធ័គ្រឿងញៀនតែក្នុងករណី ការពារខ្លួនតែប៉ុណ្ណោះ៕

Facebook Comments
Loading...