ប្រជាពលរដ្ឋប្រមាណជាង១០០នាក់បាននាំគ្នាំជិះទូករារាំងក្រុមគណៈកម្មាធិការចម្រុះ មិនឱ្យវាស់ដីដោយអះអាងថាបានវាស់វែងជាន់លើដីរបស់ពួកគាត់.. !

0
944

ខេត្តកណ្តាល: ប្រជាពលរដ្ឋប្រមាណជាង១០០នាក់បាននាំគ្នាំជិះទូករារាំងក្រុមគណៈកម្មាធិការចម្រុះ មិនឱ្យវាស់ដីដោយអះអាងថាបានវាស់វែងជាន់លើដីរបស់ពួកគាត់និងសុំឱ្យអាជ្ញាធរជួយទប់ស្កាត់
លោក យ៉ែម យ៉ុន នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ពួកគាត់លើកគ្នាមកពេលនេះ ធ្វើការរារាំងមិនឱ្យគណៈកម្មាធិការដែលដឹកនាំពីតុលារខេត្តកណ្តាល ធ្វើការវាស់ដីនោះទេ ព្រោះបានវាស់លើដីរបស់គាត់ និងសុំឱ្យអាជ្ញាធរធ្វើការទប់ស្កាត់កុំឱ្យមានការចុះម កវាស់ដីរបស់ពួកគាត់បន្តទៀត។ប្រជាពលរដ្ឋជាម្ចាស់ដីដែលមកតវ៉ាបានអះអាងបន្តថា ដីរបស់គាត់មានទីតាំងខាងកើតបឹងរៀន ហើយដីរបស់គាត់បានលក់ទៅអោយក្រុមហ៊ុន ហេង សុខ ដែលមានអាជ្ញាធរឃុំស្រុកដឹងលឺ ទន្ទឹមនឹងនេះដែរសុរិយោដីខេត្តកណ្តាលបានវាស់វែងត្រឹមត្រូវរួចហើយជាពិសេស ក្រុមហ៊ុនបានចុះបញ្ជីធ្វើបណ្ឌ័កាន់សិទ្ធិរួចទៅហើយ ។កបន្តែនៅថ្ងៃទី22ខែសីហាឆ្នាំ2018 ទើបមានលោក ងូ ហេងជុំ នឹងគណៈកម្មការចម្រុះមកវាស់វែងលើដីរបស់ពួកគាត់ទើមានការតវាឡើងដូច្នោះ។

លោកបានរៀបរាប់ទៀតថាដោយឃើញក្រុមផ្សេងមកវាស់ដីនេះទើប ពួកគាត់មានប្រមានជាង100គ្រួសារតវាខណៈពួកគាត់ បានកាន់កាប់អាស្រ័យផលយូរណាស់មកហើយដែលមានការទទួលស្គាល់ពីអាជ្ញាធរថែមទៀត ហើយក្រោយមកក៏បានលក់ទៅឱ្យក្រុមហ៊ុនហេង សុខ ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹម ត្រូវផងដែរ។ ឃើញអ្នកផ្សេងខុសពីក្រុមហ៊ុនហេងសុខ មកចុះវាស់វែងនៅលើផ្ទៃទឹកដែលមានទីតាំងចំណុចដីរបស់ពួកគាត់ ធ្វើឱ្យពួកគាត់ពួកគាត់ព្រួយបារម្ភជាខ្លាំងខ្លាចគេយកដី តើពួកគាត់មានដីឯណាឱ្យទៅក្រុមហ៊ុនបើទទួលយកប្រាក់ក្រុមហ៊ុនអស់ទៅហើយនោះ ដូច្នេះ ទើបនាំគ្នារារាំងហើយក៏សូមអំពាវនាវឱ្យអាជ្ញាធរជួយ អន្ត
រាគមន៍ទប់ស្កាត់ផង។

លោក ឈឿង ឆូ មេឃុំរកាខ្ពស់ បានប្រាប់ថា ការចុះមកវាស់នេះ គឺដោយសារភាគីលោក ងូ ហេងជុំ បានប្តឹងសុំឱ្យធ្វើការវាស់រកព្រំដីដែលគាត់បានទិញ ទើបបានជាគណៈកម្មាធិការចម្រុះមួយត្រូវបានបង្កើតឡើង ហើយចុះមកធ្វើការវាស់វែង។ ប៉ុន្តែ ត្រូវបានតំណាងរបស់លោក ងូ ហេងជុំ ចង្អុលខុសដោយប្រាប់ឱ្យមន្ត្រីជំនាញទៅវាស់ដីរបស់ប្រជាពលរដ្ឋទើបមានតវ៉ាឡើង គណៈកម្មធិការចម្រុះក៏ធ្វើការដកថយ រង់ចាំការជជែកគ្នារកដំណោះស្រាយបន្តនៅពេលក្រោយទៀត ហើយលោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋធ្វើពាក្យបណ្តឹងដាក់មកសាលាឃុំផងដែរ ដើម្បីលោកនឹងដាក់ជូនគណៈកម្មាធិការ។

ពាក់ព័ន្ធហ្នឹងការតវ៉ានេះ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោក ងូ ហេ ងជុំ និងតំណាង បាននោះទេ ប៉ុន្តែ លោក ឆិល ទុំ ដែលជាអ្នកលក់ដីម្នាក់ក្នុងចំណោម៤នាក់ទៅឱ្យលោក ងូ ហេងជុំ បានអះអាងថា លោកនិងក្រុមរបស់លោកបានលក់ដីប្រមាណជាង៤០ហិចតាទៅឱ្យលោក ងូ ហេងជុំ ប្រាកដមែន ដែលមានព្រំប្រទល់ជាប់ហ្នឹងដីដែលប្រជាពលរដ្ឋលក់ទៅឱ្យក្រុមហ៊ុន ហេង សុខ ផ្នែកខាងលិច។ ប៉ុន្តែ នៅពេលដែលតំណាងលោក ងូ ហេងជុំ នាំមន្ត្រីចុះមកវាស់មិនបានប្រាប់ប្រជាពលរដ្ឋនោះទេ និងមិនវាស់ដីរបស់ខ្លួនដែលបានទិញ បែរជាទៅវាស់ដីរបស់ប្រជាពលរដ្ឋ ដែលក្រុមលោកមិនបានទិញ.លក់ឱ្យទៅវិញ ហើយសូម្បីតែលោកបានហៅដើម្បីមកបង្ហាញប្រាប់អំពីព្រំដី ក៏តំណាងរបស់លោក ងូ ហេងជុំ មិនបានស្តាប់និងមិនមកជួបនិងធ្វើតាមទៀត ដឹងតែពីប្រាប់មន្ត្រីជំនាញឱ្យវាស់ស្រេចតែហ្នឹងចិត្ត ទើបបានជាធ្វើឱ្យប៉ះពាល់ដីប្រជាពលរដ្ឋក៏ផ្ទុះការតវ៉ាឡើងតែងម្តងទៅ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...