ឌុន រដ្ឋា និង ចាន់ ប៊ុមលាប ប៉ះគ្នាជាមួយថៃ រីឯ សេន កុសល ជួបអ្នកប្រដាល់អៀឡង់

0
839

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាឌុន រដ្ឋាក្លិបអេភូថងកីឡានឹងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃស៊ូភើ ឆ័យលើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៦សីហា ។

ស៊ូភើ ឆ័យគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់ស្ពាយខ្សែក្រវាត់មួយពីស្រុកខ្មែរត្រឡប់ទៅស្រុករបស់គេពេលនេះឌុន រដ្ឋាដែលជាអ្នកប្រដាល់មិនសូវមានឈ្មោះបោះសម្លេងនោះបានប្រកាសថាគេនឹងប្រឹងប្រែងវ៉ៃឲ្យបានល្អព្រោះគេចង់ឲ្យអ្នកគាំទ្ររបស់គេមើលឃើញថាការប្រកួតលើកនេះគេត្រៀមខ្លួនបានល្អណាស់ ។

សូមបញ្ជាក់ថារដ្ឋាជាអ្នកប្រដាល់ដែលប្រើកែង និង ជង្គង់បានល្អរហ័សតែចិត្តរបស់គេតូចពិសេសបើគេប្រកួតខ្លាំងជាង ឬ គេជាអ្នកប្រដាល់មានឈ្មោះបោះសម្លេងនោះរដ្ឋាវ៉ៃចេញលែងរួចតែម្ដង ។រដ្ឋាមិនសូវជាមានភាពអំណត់ខ្លាំងនោះទេគឺបើត្រូវគូប្រកួតវ៉ៃត្រូវតាងធ្ងន់បន្តិចគេបាត់បង់ស្មារតីប្រកួតតែម្ដង ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៧ដង និងស្មើពិន្ទុ ៥ដង ។ចំពោះស៊ូភើ ឆ័យវិញគេជាអ្នកប្រដាល់ដែលខ្លាំង និងមានកលល្បិចវ៉ៃចេញល្អ ធ្ងន់ និងពូកែការពារណាស់ ។ គេមានប្រវត្តិប្រកួតចំនួន១៣០ដង ឈ្នះ១១២ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

ចាន់ ប៊ុនលាភក្លិបនិរោធន៍មានជ័យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃភេច ណាំឯក (Phich Nam Ek) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ប៊ុនលាភមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៧ដង ចាញ់១៤ដង និងស្មើពិន្ទុ ២ ដង ។ ភេច ណាំឯកមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧៤ដង ចាញ់១៦ដងនិងស្មើពិន្ទុ ២ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?

សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសអៀរឡង់ឈ្មោះហ្សកឌែន អូខូន័រ (Jordan Oconner) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។

កុសលជាអ្នកប្រដាល់មួយរូបដែលពេលខ្លះវ៉ៃបានល្អតែពេលខ្លះអន់តែម្ដង ។កុសលមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៧ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។ចំពោះអ្នកប្រដាល់អៀរឡង់ហ្សកឌែន អូខូន័រវិញនេះជាលើកទី១ហើយដែលអ្នកប្រដាល់អៀរឡង់រូបនេះមកប្រកួតនៅស្រុកខ្មែរ ។

អ្នកប្រដាល់ឆ្លងដែនរូបនេះគេហ្វឹកហាត់ក្បាច់ប្រដាល់សេរីនៅស្រុកថៃគេមានប្រវត្តិប្រកួតទើបតែបានចំនួន១៥ដងប៉ុណ្ណោះដែលក្នុងនោះឈ្នះបាន១២ដង និង ចាញ់៣ដង ។ការប្រកួតលើកទី១៦នេះមិនដឹងថាហ្សកឌែន អូខូន័រ បន្ថែមស្ថិតិឈ្នះ ឬ ស្ថិតិចាញ់នៅក្នុងកំណត់ត្រារបស់ខ្លួន ?

Facebook Comments
Loading...