លោក គឹម សុខ អាចប្រឈមមុខនឹងផ្លូវច្បាប់ម្តងទៀត

0
1427

ភ្នំពេញ– តាមប្រភពសារព័ត៌មានបរទេស បានឲ្យដឹងថា លោក គឹម សុខ ដែលទើបចេញពីពន្ធនាគារបានរិះគន់ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់ថា ជាក្រុមប្រឹក្សាក្រោលគោ ។ គាត់បាននិយាយថា ខ្ញុំសូមហៅក្រុមប្រឹក្សានេះថា ជាក្រុមប្រឹក្សាក្រោលគោ ។ នៅពេលដែលមេគោវាដើរទៅណា កូនគោក៏វាដើរទៅតាមដែរ ។ ខ្ញុំមិនបានគិតថា នៅពេល ដែលមេដឹកនាំគណបក្សនយោបាយទាំងនោះចូលរួមជាមួយក្រុមប្រឹក្សានេះហើយ ពួកគេនឹងអស់ឱកាស ដើម្បីនិយាយចេញនូវការរិះគន់ណាមួយទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតហើយ ។

គោលបំណងរបស់លោក ហ៊ុន សែន គឺគ្រាន់តែចង់បញ្ចុះបញ្ចូលមេដឹកនាំបក្សទាំងនេះ កុំឲ្យធ្វើការតវ៉ាប្រឆាំងទៅ នឹងលទ្ធផលនៃការបោះឆ្នោតតែប៉ុណ្ណោះ ។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបាននិយាយថា លោកអត់ ខ្វល់ទៅនឹងសម្តីរបស់ គឹម សុខ ទេ ។ ចំណុចសំខាន់នៃវេទិកានេះ គ្រាន់តែដើម្បីបញ្ចប់អាជីពនយោបាយ របស់ សម រង្សី តែប៉ុណ្ណោះ ។

ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានព្រមានលោក គឹម សុខ ថា សម្តីរបស់គាត់កំពុងប្រមាថទៅលើគណបក្សទាំង ១៦ហើយ ។ ប្រសិនបើគាត់នៅតែ ធ្វើបែបនេះ គឹម សុខ ត្រូវតែប្រឈមមុខនឹងច្បាប់ ៕

Facebook Comments
Loading...