បាត់មុខយូរ ពេជ្រ ម្ទេសខ្មាំង បង្ហាញខ្លួននៅសង្វៀនអាស៊ីអាគ្នេយ៍

0
435

ភ្នំពេញ: អ្នកប្រដាល់ពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡាដែលបាតាំមុខមួយរយៈហើយនោះនឹងបង្ហាញមុខនៅសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២៥សីហា ដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃមឿង ភេច(Moeung Phich) ។

អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេហើយសមត្ថភាពគេខ្លាំង ឬខ្សោយយ៉ាងណានោះក៏មិនមាននរណាដឹងដែរ ។

ចំពោះអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងវិញនោះគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលានកណ្ដាប់ដៃធ្ងន់ វ៉ៃចេញរហ័សណាស់ ។អ្នកប្រដាល់រូបនេះគេជាបជាអ្នកប្រដាល់ជម្រើសជាតិសាកលទៀតផង ។

ម្ទេសខ្មាំងមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៨២ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់ថៃ មឿង ភេច វិញនោះគេមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៨ដង ចាញ់៨ដង ។
នេះជាជំនួបដំបូងរបស់ពួកគេទាំង២មិនដឹងថានរណាមានសមត្ថភាពដណ្ដើមបានជ័យជំនះនោះឡើយ ។ការប្រកួតមួយនេះមឿង ភេចអាចនឹងត្រូវពេជ្រ ម្ទេសខ្មាំងប្រើកណ្ដាប់ដៃឲ្យសន្លប់មុនទឹកទី៥ បាន ។តែទោះជាយ៉ាងណាក៏មឿង ភេចមិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះដែរ ។

ថុល មករាក្លិបឃ្លាំងមឿងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផាត កា (Phat Ka) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

មករាជាអ្នកប្រដាល់ដែលមានជើងក្រោមខ្សោយណាស់បើគូប្រកួតដឹងពីចំណុចខ្សោយនេះគេវាយប្រហារតែ២ ឬ ៣ជើងប៉ុណ្ណោះគឺមករាយួរជើងប្រកួតលែងកើតទៅហើយ ។

មករាគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៧ដង ចាញ់១៨ដង និងស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់ថៃ ផាត កាវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៦៣ដង ចាញ់៦ដង ។ ជំនួបមួយនេះនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?

Facebook Comments
Loading...