ទឹកជំនន់នៅឥណ្ឌាបំផ្លិចបំផ្លាញផ្ទះសម្បែង ៥ម៉ឺនខ្នង

0
985

នៅក្នុងរដ្ឋការ៉ាឡា ប្រទេសឥណ្ឌា ទឹកជំនន់បានចាប់ផ្តើមស្រក ក្រោយពីធ្វើអោយមនុស្ស ៤២០ នាក់ត្រូវស្លាប់ ១,២៥ លាននាក់ត្រូវជំលៀស ផ្ទះ ៥ ម៉ឺនខ្នងត្រូវបំផ្លាញ ។

ពិតមែនតែទឹកស្រក ក៏មនុស្សភាគច្រើនមិនទាន់អាចវិលទៅទីលំនៅខ្លួនបានដែរ ដោយពស់មានពិសច្រើនអនេកបានមកជ្រកនៅក្នុងផ្ទះ និង អគារនានា បូកបន្ថែមដោយការគំរាមកំហែងនៃរោគគ្រុនឈាម រោគ chikungunya និង leptospirosis។

Facebook Comments
Loading...