ភ្លើងប្រចណ្ឌ កាប់ប្រពន្ធ ១០ពូថៅ ស្លាប់នៅនឹងកន្លែង រួចចងកសម្លាប់ខ្លួនឯង

0
1896

ខេត្តពោធិ៍សាត់ ៖ ដោយសារ ភ្លើងប្រចណ្ឌ បុរសម្នាក់ បានទាញពូថៅ កាប់ប្រពន្ធ របួសសុះសាច់ ស្លាប់យ៉ាងរន្ធត់ នៅលើគ្រែ ហើយបានរត់ ទៅចងក សម្លាប់ខ្លួន នៅនឹង ដើមក្រូចឆ្មារ ក្បែរផ្ទះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៤៥ នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ចំណុចអំពួច ស្ថិតនៅ ភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជាប្តី និងជាជនសង្ស័យ ឈ្មោះ ពុំ មុត ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅ ភូមិឃុំខាងលើ បានឈ្លោះប្រកែក ទាស់ពាក្យសម្ដី ជាមួយប្រពន្ធ ឈ្មោះ សែម ផាត អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា រួចក៏យកពូថៅ កាប់ជនរងគ្រោះ ជាច្រើនពូថៅ ត្រូវចំត្រង់ ត្រចៀកខាងឆ្វេង ០១ពូថៅ ក្រោមចង្ការ ផ្នែកខាងឆ្វេង ០១ពូថៅ ផ្នែកខាង ស្ដាំ ០១ពូថៅ ក្រោមទងត្រចៀក ខាងស្ដាំ ០១ ពូថៅ ចំហៀងខាងស្ដាំ ក្រោមគុម្ពត្រចៀក ០១ពូថៅ បំពង់កខាងឆ្វេង ០១ពូថៅ និងមានស្នាមរបួស ជាច្រើនកន្លែងទៀត បណ្ដាយឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែង។ ក្រោយពី កាប់សម្លាប់ ជនរងគ្រោះរួច ជនសង្ស័យ ក៏យកខ្សែគោ ទៅចងកសម្លាប់ខ្លួន នឹងដើមក្រូចឆ្មា នៅក្បែរផ្ទះ ៕

Facebook Comments
Loading...