ស្លាប់ទាំងកណ្តាលអធ្រាត្រ ម្នាក់ និងរបួសម្នាក់ គ្រោះថ្នាក់ចរាចរណ៍ ស្រុកត្បូងឃ្មុំ

0
1278

ត្បូងឃ្មុំ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ទាំងកណ្តាលអធ្រាត្រយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ចំណុចភូមិទន្លេបិទលេី ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ក្នុងហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីកត្តាយាន ។

សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដែលបង្កឡេីងដោយសារ រថយន្តតូយ៉ូតាកាមរី (ហាយហ្រ្វីត) ពណ៍ទឹកមាសពាក់ស្លាកលេខ 2w.3191 បេីកបរដោយឈ្មោះ កែវ សីហា ភេទប្រុស អាយុ27ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិជេីងខាល ឃុំមង់រៀវ ស្រុក/ខេត្តត្បូងឃ្មុំ បានបេីកបរក្នុងទិសដៅពីលិចទៅកេីត (ពី កំពង់ចាម ទៅសួង) លុះបេីកបរបោះពួយយ៉ាងលឿនមកដល់ចំណុចកេីតហេតុខាងលេី រថយន្តបែកកង់ វ៉េចង្កូតហោះទៅបុកបង្គោលស្លាកគណបក្សខ្មែររួបរួមជាតិ រួចបន្តហោះទៅបុកថ្មជេីងតាងនៅជាយផ្លូវ បណ្តាលឱ្យកាច់ញិចតួរថយន្ត ស្ទេីរចេញអក្សរវ៉េ ដែលលាន់ឮ សម្លេងមិនចាញ់គ្រាប់បែកមីស៉ីលនោះទេ ជាហេតុបណ្តាលឱ្យ អ្នកជិះរួមដំណេីរឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ36ឆ្នាំ រស់នៅផ្ទះលេខ179A ផ្លូវលំភូមិមិត្តភាព សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ បានប្រកាច់ ត្រដរខ្យល់ ស្លាប់ ភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្តង ។សមត្ថកិច្ចបានបន្តទៀតថា ករណីនេះបណ្តាលមកពី បេីកបរក្នុងល្បឿនលឿន និងកត្តារថយន្តតែម្តង ។

បច្ចុប្បន្នសាកសពជំនាញបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យទៅតាមលក្ខណៈប្រពៃណី និងរថយន្តដែលខូចខាតយ៉ាងធ្នន់ធ្ងរនោះក៏ប្រគល់ឱ្យម្ចាស់ជាអ្នកបេីកបរវិញផងដែរ ៕

Facebook Comments
Loading...