រកឃើញអ្នកឈ្នះកៅអីសម្រាប់ជុំទី៣

0
519

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៨សីហាមានអ្នកប្រដាល់២រូបទៀតហើយដែលបានប្រជែងឈ្នះកៅអីសម្រាប់ប្រកួតវគ្គជម្រុះជុំទី៣បន្តទៀត ។

អ្នកប្រដាល់តាំង តាក់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែលជាអ្នកប្រដាល់វ័យក្មេងហើយត្រូវគេរំពឹងថា នឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លងឲ្យផុតវគ្គជម្រុះជុំទី២នោះបែរជាប្រកួតចាញ់ពិន្ទុអ្នកប្រដាល់វុត្ថា លាន់លីញរបស់ក្លិបអង្គរធំគុនខ្មែរទៅវិញ ។ ការបរាជ័យនេធ្វើឲ្យតាំង តាក់ត្រូវបញ្ចប់បេសកកម្មត្រឹមនេះ ចំពោះវុត្ថា លាន់លីញ ត្រូវបន្តហ្វឹកហាត់ត្រៀមខ្លួនដើម្បីប្រកួតជម្រុះជុទី៣ដែលនៅសល់ជើងខ្លាំង៨រូប ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឈាន រស្មីក្លិបខេត្តរតនគីរីក៏ខ្ទាតចេញពីការប្រកួតដែរបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុនោះ ។

អ្នកប្រដាល់ឈាន រស្មីត្រូវវេចសម្ពាយវិលត្រឡប់ទៅផ្ទសវិញត្រឹមនេះក្នុងខណៈដែលឡុង រ៉ាមីត្រៀមខ្លួនដើម្បីឡើងប្រកួតបន្តនៅជុំទី៣ទៀតនោះ ។

ចំពោះការប្រកួតជាមិត្តភាពរវាងកម្ពុជា-ថៃវិញនោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សផ្តួលអ្នកប្រដាល់ជើងខ្លាំងថៃថាវ អ៊ូឡាន(Thav Oulan)នៅទឹកទី៣ ។

តាមពិតរិទ្ធីមិនមែនជាអ្នកប្រដាល់ដែលខ្លាំងអាចយកឈ្នះថាវ អ៊ូឡានបាននោះទេសូម្បីតែជើងខ្លាំងរឿង សោ ភ័ណ្ឌក្លិបម្កុដរាជសីហ៍ក៏វេទនាដោយសារអ្នកប្រដាល់ថៃរូបនេះដែរមិនតែប៉ុណ្ណោះក្នុងការប្រកួតកន្លងមកថាវ អ៊ូឡាន និង រឿង សោភ័ណ្ឌមានឈ្នះ-ចាញ់ទៅវិញទៀតផង។

ការប្រកួតជាមួយរិទ្ធីនរណាក៏ជឿថាថាវ អ៊ូឡាន វ៉ៃមិនអស់ពីសមត្ថភាព ឬ ក៏គេមកវ៉ៃដោយមិនចូលក្លិបដើម្បីហាត់ាំទៀតផង ។ ការប្រកួតក្រៅពានរង្វាន់វិញនោះឡាញ់ ផល្លាក្លិបអេភូថងកីឡាបង្ខំឲ្យផាន រះក្លិបតាព្រហ្មមានជ័យលើកទង់ជ័យ ស ចុះចាញ់នៅត្រឹមទឹកទី៤ ។

Facebook Comments
Loading...