ទេស ជីវ៉ា ប្រកួតបង្រ្កាប់កិច្ចនាព្រឹត្តិការណ៍ខ្សែក្រវាត់ Wurkz

0
1066

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៨សីហានេះគឺជាការប្រកួតចុងក្រោយហើយសម្រាប់អ្នកប្រដាល់ទេស ជីវ៉ាក្លិបកងពលតូចលេខ ៧០ ។ ៣ប្រកួតអ្នកប្រដាល់ទាំង៣ប្រកួតហើយមួយប្រកួតចុងក្រោយនេះទោះបីគេចាញ់ ឬ ឈ្នះក៏កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រមិនមែនជារបស់គេដែរ ។

ការប្រកួតចុងក្រោយនេះគេត្រូវជួបជាមួយអ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith)ដែលអ្នកប្រដាល់ថៃរូបនេះ៣ប្រកួតរបស់គេឈ្នះមួយប្រកួតនិង ចាញ់២ប្រកួត ។ពួកគេបន្ទាប់ពីប្រកួតគ្នាចប់ គឺបែកគ្នាទៅផ្ទះរៀងៗខ្លួនព្រោះពួកគេសុទ្ធតែត្រូវហាលអាវដូចគ្នា ។

ទោះបីត្រូវហាលអាវក៏ពិតមែនក៏ពួកគេត្រូវការកិត្តិយសដែរគឺគេត្រូវការជ័យជំនះនៅក្នុងការប្រកួតចុងក្រោយនេះដូចៗគ្នាតែមិនដឹងថានរណាអាចដណ្ដើមបានឡើយ ។

ជីវ៉ាមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥២ដង ចាញ់១៦ដង និង ស្មើពិន្ទុ ២ ដង ។ចំពោះហ្វា នីមីតវិញមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៣ដង ចាញ់១៤ដង និង ស្មើពិន្ទុ ១ ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាវេង សុភ័ក្ត្រ ដែល៣ប្រកួតរបស់គេឈ្នះ ២ ប្រកួត និងអវត្តមានមួយប្រកួតនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃពែក ធៀង(Pek Thieng)ដែល៣ប្រកួតរបស់គេឈ្នះ ២ ប្រកួត និង អវត្តមានមួយប្រកួតតែទោះជាយ៉ាងណាក៏ក្នុងចំណោមអ្នកប្រដាល់ថៃ៤រូបមានតែពែក ធៀងប៉ុណ្ណោះដែលមានពិន្ទុនាំមុខគេ ។

ពេលនេះកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពែក ធៀងជាបណ្ដោះអាសន្នហើយ ប្រសិនបើក្នុងជំនួបជាមួយវេង សុភ័ក្រ្តនេះគេបានទទួលជ័យជំនះទៀតនោះកៅអីវគ្គផ្ដាច់ព្រ័ត្រគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គេតែម្ដង ។

សុភ័ក្រ្តលែងមានឱកាសឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៩ដង ចាញ់១៣ដង ស្មើពិន្ទុ ១ ដង ។ចំពោះពែក ធៀងវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ ដងចាញ់៩ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...