សម្តេច Pope Francis ក្តៅក្រហាយអាចារ្យសាសនាគ្រឹស្តចាប់ជនរងគ្រោះសេពកាម

0
1147

មន្ត្រីវ៉ាទីកង់បានឲ្យដឹងថាសម្តេចPope Francisបានឈរនៅខាងជនរងគ្រោះហើយក្រោយពីចៅក្រមតុលាការក្នុងប្រទេសអាមេរិកបានរកឃើញថាអាចារ្យឧត្បាតជាង៣០០នាក់បានចាប់រំលោភជនងគ្រោះនៅក្នុងសហរដ្ឋអាមេរិក។ចៅក្រមបានរកឃើញទៀតថាមានកុមារជាង១០០០នាក់បានរងការរំ លោភបំពានផ្លូវភេទនៅក្នុងប្រទេអាមេរិកភាគច្រើនបំផុតនៅក្នុងរដ្ឋPennsylvania។

បុរីវ៉ាទីកង់បានកោះហៅមេសាសនាគ្រឹស្តនៅសហរដ្ឋអាមេរិកឲ្យពន្យល់ពីរឿងនេះ។ ចំណែកលោក Daniel Dinardo ដែលជាក្រុមមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំសាសនគ្រឹស្តនៅអាមេរិក បានហៅហេតុការណ៍នេះថាជាកំហុសធូររលុងក្នុងការងារដឹកនាំ។

សាសនាណាក៏ដូចគ្នាដែរ សាវ័ករបស់សាសនាតែងតែប្រព្រឹត្តកំហុសព្រោះជាបថុជ្ជជនប៉ុន្តែសាសនា មិនប្រដៅឲ្យធ្វើអំពើអាក្រក់ដូច្នោះទេ។សាសនាព្រះពុទ្ធយើងក៏ដូចគ្នា។ ដូច្នេះបុគ្គលធ្វើខុសកុំដាក់ កំហុសឲ្យសាសនា៕

Facebook Comments
Loading...