សរ រាជសីហ៍ ជួបអ្នកប្រដាល់រុស្ស៊ីជើងថ្មីលើសង្វៀនហ្គេនស្ប៊ើក

0
992

ភ្នំពេញ: អ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជាសរ រាជ សីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់រុស្ស៊ីអូ ហ្សេវ (Ao Shev) លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៨សីហាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។

អ្នកប្រដាល់រុស្ស៊ីរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយហើយបើតាមស្ថិតិប្រកួតរបស់គេបង្ហាញថាគេជាអ្នកប្រដាល់ជើងថ្មីប៉ុណ្ណោះ ។ ចំពោះរាជសីហ៍គេជាអ្នកប្រដាល់ចាស់វស្សាណាស់ទៅហើយគឺគេជាអ្នកប្រដាល់ដែលឡើងដល់កម្រិតកំពូលហើយកំពុងតែធ្លាក់មកវិញ ។ មួយរយៈនេះបើប្រកួតជាមួយអ្នកប្រដាល់រួមជាតិគេចាញ់ភាគច្រើនតែបើជួបជាមួយអ្នកប្រដាល់ឆ្លងដែនមានឈ្នះខ្លះ ចាញ់ខ្លះ ។

រាជសីហ៍មានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៤ដងចាញ់១២ ដង ។ ចំពោះអ្នកប្រដាល់រុស្សីវិញ គេមានប្រវត្តិប្រកួតចំនួន២៧ដង ឈ្នះ២១ដង និង ចាញ់៦ដង ។

នេះជាជំនួបដំបូងរបស់ពួកគេទាំង២ មិនដឹងថាម្ចាស់ស្រុកសរ រាជសីហ៍មានសមត្ថភាពដណ្ដើមជ័យជំនះ ឬAo Shev ជាអ្នកឈ្នះនោះឡើយ ។ សូមបញ្ជាក់ថាអ្នកប្រដាល់រុស្ស៊ីរូបនេះហ្វឹកហាត់នៅប្រទេសថៃ ។

ចំពោះការប្រកួតមួទៀតនោះ អ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មា ស សែនសុខគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃផាត ស្រះកែវ (Phat Srakeo) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ្នកប្រដាល់កម្ពុជាសុខ សាវិនជាជើងខ្លាំងមួយរូបដែលមិនស្រួមបង្ក្រាបនោះទេ ។កែង ជង្គង់ កណ្ដាប់ដៃ និងទាត់គឺជាអាវុធដែលគេប្រើមានប្រសិទ្ធិភាពណាស់ មិនតែប៉ុណ្ណោះគេការពារបានល្អ និង មានកម្លាំងគ្រប់គ្រាប់ដើម្បីប្រកួត៥ទឹក ។ ។

សាវិនមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៦ដងចាញ់២០ដង និងស្មើពិន្ទុ ៥ ដង ។ចំពោះផាត ស្រះកែវវិញគេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥៣ដង ចាញ់៩ដង ។ ជំនួបមួយនេះមិនដឹងថានរណាមានឱកាសឈ្នះនោះឡើយ។

ការប្រកួតវិលជុំរវាងអ្នកប្រដាល់រួមជាតិឆ្ពោះទៅដណ្ដើមប្រាក់លានវិញនោះហុង ជីវ៉ុងក្លិបមិត្តប៉ូលីសជួបប្រកួតជាមួយអ៊ុំ វណ្ណេតក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។

អ្នកប្រដាល់ទាំង២រូបនេះឆ្លងកាត់បានមួយប្រកួតដូចគ្នា និង ចាញ់ដូចគ្នា ។នៅក្នុងការប្រកួតលើកទី២នេះនឹងមានម្នាក់ស្គាល់ជ័យជំនះ ឯ ម្នាក់ទៀតបន្ថែមស្ថិតិចាញ់មួយប្រកួតទៀត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមុត ខ្លឹមខ្មៅក្លិបម្កុដរាជសីហ៍ប្រកួតជាមួយង៉ែត រដ្ឋារបស់ក្លិបតាព្រហ្មមានជ័យដែលនេះជាការប្រកួតលើកទី២របស់ពួកកេដែរ ។ប្រកួតលើកទី១ពួកគេឈ្នះដូចគ្នាតែការប្រកួតលើកទី២នេះមិនដឹងថានរណាស្កាល់ចាញ់នោះឡើយ ។

Facebook Comments
Loading...