អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងមើលឃើញពីបរាជ័យនយោបាយដ៏ធ្ងន់ធ្ងររបស់ខ្លួន និងចង់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគ្មានតម្លៃចេញ 

26
3814

(ភ្នំពេញ)៖ បរាជ័យផ្ទួនៗរបស់ក្រុមអ្នកនយោបាយប្រឆាំង ទាំងនៅក្នុងការប្រកួតប្រជែងការបោះឆ្នោត ចាញ់ប្រៀបលើទីលាននយោបាយ ការទូត និងសដ្ឋកិច្ច រួមនឹងបរាជ័យដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងផែនការទុច្ចរិតបដិវត្តន៍ពណ៌ ហើយចុងក្រោយនេះ ផែនការទុច្ចរិតបំផ្លាញការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនោះ ក្រុមប្រឆាំងចាប់ផ្តើមទទួលស្គាល់បរាជ័យនេះនិងមើលឃើញថា តើនរណាជាអ្នកដើមហេតុនាំឱ្យចាញ់សមរភូមិទាំងអស់នេះ។

នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីបម្រើនយោបាយឱ្យក្រុមប្រឆាំង ហុង លីម តំណាងរាស្ត្រនៃរដ្ឋវិចតូរិយ៉ានៃប្រទេសអូស្ត្រាលី ជាអ្នកប្រឆាំងដ៏ងប់ងុលមួយរូបបានចេញមុខ បរិហារដោយប្រយោលទៅទណ្ឌិត សម រង្ស៊ី ដែលបានដឹកនាំចលនាឧទ្ទាមខុសច្បាប់ ប្រឆាំងនឹងការបោះឆ្នោតនាពេលថ្មីៗនេះថា ជាអ្នកធ្វើបរាជ័យ និងធ្វើឱ្យខូចចលនាតស៊ូ ហើយត្រូវតែហ៊ានចុះចេញ ដកខ្លួនដើម្បីឱ្យមានឈាមថ្មី ហ៊ានហុចទង់តស៊ូទៅឱ្យក្មេងជំនាន់ក្រោយ។

ការលើកឡើងរបស់ ហុង លីម នៅពេលនេះក្រោយពីពិនិត្យមើលយុទ្ធនាការ «ម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង» ដែលជាយុទ្ធសាស្ត្រដាក់ចុះអនុវត្តដោយ សម រង្ស៊ី ប្រើប្រាស់ក្នុងការ បំផ្លាញការបោះឆ្នោតនាពេលកន្លងទៅត្រូវទទួលបរាជ័យ ហើយដោយសារតែយុទ្ធនាការនេះ បានជំរុញពលរដ្ឋឱ្យទៅបោះឆ្នោតពី ព្រោះដើម្បីកុំឱ្យជាន់ដានចោរ សម រង្ស៊ី។ សម រង្ស៊ី បានប្រកាសថានរណាដែលមិនទៅបោះឆ្នោត នៅដេក ផ្ទះគឺជាអ្នកដែលគាំទ្រខ្លួន និងខ្មោចបក្សសង្គ្រោះជាតិ។ លទ្ធផលចុងក្រោយគឺពលរដ្ឋខ្មែរ ៨៣% បានចេញទៅឆ្នោត ហើយមានតែចំនួនជាង ១៦%ប៉ុណ្ណោះដែលមិនទៅបោះឆ្នោត តែក្នុងចំណោមនេះមិនប្រាកដថាជា អ្នកដែលជឿតាមការញុះញង់របស់សម រង្ស៊ី ដេកផ្ទះនោះទេ។

ចំណុចនេះដែលធ្វើឱ្យ ហុង លីម និងក្រុមអ្នក កឹម មនោវិទ្យានិយម ចាប់ផ្តើមមើលឃើញពីការធ្លាក់ចុះនូវតម្លៃនយោបាយរបស់ សម រង្ស៊ី និយាយគ្មាននរ ណាស្តាប់ និងធ្វើនយោបាយគ្មានគោលការណ៍ច្បាស់លាស់ គ្មានយុទ្ធសាស្ត្រវែងឆ្ងាយ។ ក្រុមប្រឆាំងចាប់ផ្តើមមើលឃើញពីភាពបរាជ័យរបស់ខ្លួននិងដឹងថាសម រង្ស៊ី បានធ្វើឱ្យចលនាតស៊ូមតិ ពួកគេបរាជ័យហើយការ ព្យាយាមកៀងគរសម្ពាធនយោបាយសេដ្ឋកិច្ច និងនយោបាយប្រឆាំងនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងប្រឆាំងបុគ្គលសម្តេចតេជោ ហ៊ុន សែន គ្មានប្រសិទ្ធភាព។

កាលដែល ហុង លីម ស្នើឱ្យអ្នកធ្វើឱ្យបរាជ័យ និងធ្វើឱ្យខូចចលនាតស៊ូរបស់ក្រុមប្រឆាំងក្លាហានលាលែងគឺប្រៀបបាននឹងការទះកំផ្លៀងសម រង្ស៊ី អេង ឆៃអ៊ាង ដូច្នេះដែរដែលបុគ្គលពីរនាក់នេះគឺជាស្ថាបនិក នៃយុទ្ធនាការដេកផ្ទះឈ្នះឯង និងម្រាមដៃស្អាត។ អ្វីដែលគេអាចមើលឃើញពីក្រោយការលើកឡើងរបស់ ហុង លីម គឺនិន្នាការនៃការរុញក្រុមកឹម សុខា តំណាងដោយ កឹម មនោវិទ្យា ជាកូនស្រីឡើងគ្រប់គ្រងកម្លាំង សកម្មជនគាំទ្រខ្មោចបក្សសង្គ្រោះជាតិឡើងវិញ។ នេះពិតជាការផ្ទុះសង្គ្រាមផ្ទៃក្នុងយ៉ាងច្បាស់ក្នុងចំណោម អ្នកនយោបាយប្រឆាំងរត់ចោលស្រុកដែលប្រកួតប្រជែងដើម្បីដណ្តើមទីតាំងឈរជើងនយោបាយរៀងៗខ្លួន។ មិនមែនចៃដន្យឡើយដែល ហុង លីម ផ្ជង់ផ្តើមឱ្យកូនស្រី កឹម សុខា គឺកឹម មនោវិទ្យា ចង់ឡើងកាន់ ទង់ជំនួសឪពុកខ្លួន និងជំនួសសម រង្ស៊ី ព្រោះពួកគេមើលឃើញថា សម រង្ស៊ី គ្មានតម្លៃនយោបាយសម្រាប់ពួក គេទៀតទេ ហើយសហគមន៍អន្តរជាតិ ឬបុគ្គលជាអ្នកនយោបាយផ្សេងៗនិយាយតែឈ្មោះ កឹម សុខា និងទាម ទារឱ្យដោះលែង កឹម សុខា ដែលកំពុងតែជាប់ឃុំអំពីបទក្បត់ជាតិតែប៉ុណ្ណោះ ប៉ុន្តែគេមិនដែលរំឮកឈ្មោះទណ្ឌិត សម រង្ស៊ី នោះឡើយ។ នេះគឺជាចំណុចមួយដែលគេមើលឃើញថា ប្រសិនបើទុក សម រង្ស៊ី ឱ្យបន្តដឹកនាំចលនានយោបាយប្រឆាំងទៀតគឺនឹងស្គាល់តែពាក្យថាបរាជ័យតែប៉ុណ្ណោះ។

មួយវិញទៀត សកម្មជននៃខ្មោចបក្សសង្គ្រោះជាតិ ហាក់ដូចជាបាត់បង់មេកើយ និងបាត់បង់ភាពជាម្ចាស់របស់ខ្លួនក្រោយពីគណបក្សខ្លួន ត្រូវបានរំលាយដោយសាលដីកា តុលាការកំពូល ហើយអតីតប្រធានបក្ស សម រង្ស៊ី បានឆ្លៀតឱកាស កឹម សុខា ជាប់ពន្ធនាគារ ព្យាយាមដណ្តើមឥទ្ធិពល និងឡើងគ្រប់គ្រងកម្លាំងប្រឆាំងឡើងវិញ តាមរយៈការបង្កើតចលនាសង្គ្រោះជាតិខុសច្បាប់។ ប៉ុន្តែពេលនេះ សម រង្ស៊ី បានចាញ់យ៉ាងអាម៉ាស់សាជាថ្មីទៀត ហើយប្រជាប្រិយភាពរបស់សម រង្ស៊ី ក្នុងចំណោមពលរដ្ឋខ្មែរនៅសល់មិនដល់ ១០%ផង បើគេវាយតម្លៃលើអត្រានៃសន្លឹកឆ្នោត មិនបានការដែល សម រង្ស៊ី គិតថា ជាអ្នកបំផ្លាញសន្លឹកឆ្នោតចោល តាមការអំពាវនាវរបស់ខ្លួន។

កត្តានេះដែល បានធ្វើឱ្យក្រុមប្រឆាំងមើលឃើញថា សម រង្ស៊ី គ្មានតម្លៃអ្វីសម្រាប់ពួកគេ និងក៏គ្មានទម្ងន់នយោបាយអ្វីទៅ ប្រកួតប្រជែងជាមួយសម្តេច ហ៊ុន សែន ដែរព្រោះលទ្ធផលបានបង្ហាញហើយថាពលរដ្ឋ ៨៣%ទៅបោះឆ្នោតគឺគាំទ្រលើដំណើរការប្រជាធិបតេយ្យ ហើយក្នុងចំណោមនោះ ៧៧% បោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា។ ដូច្នេះពួកគេត្រូវតែទាមទារឥទ្ធិពលនយោ បាយមកឱ្យ កឹម មនោវិទ្យា កូនស្រីកឹម សុខាវិញដែលគេជឿថាអាចនឹងជួយស្តារមុខមាត់ក្រុមប្រឆាំងក្រៅច្បាប់នេះឡើងវិញ ហើយគេមិនអាចបន្តពឹង សម រង្ស៊ី តទៅទៀតទេព្រោះ សម រង្ស៊ី គ្មានតម្លៃសម្រាប់ការតស៊ូនយោបាយទៀតទេ។ សម រង្ស៊ី គ្រាន់តែជាអណ្តើកនយោបាយមួយក្បាល គ្មានភាពក្លាហានតែប៉ុណ្ណោះ និងជាអណ្តើតនយោបាយចាញ់ចាស់វស្សា។

ដូច្នេះហើយបានជា ហុង លីម សុខចិត្តចេញមុខដឹកនាំចលនាមួយប្រឆាំងនឹងសម រង្ស៊ី និងទាមទារ ឱ្យ សម រង្ស៊ី លះបង់តំណែងប្រមុខក្រុមប្រឆាំង ហើយប្រគល់ឱ្យទៅអ្នកថ្មីវិញ។ នេះគឺជាបក្សប្រហារក្នុង ក្រុមបក្សប្រឆាំងក្រៅច្បាប់ក្រោយពីខ្លួនមើលឃើញពីបរាជ័យនយោបាយធ្ងន់ធ្ងរនៅចំពោះមុខ ហើយក៏ជា ឱកាសល្អដែលត្រូវទាញឥទ្ធិពលនយោបាយមកឱ្យក្រុមកឹម សុខា និយមវិញ ដោយទាត់ចោលក្រុម សម រង្ស៊ី ដែលគេចាត់ទុកថាជាជនបរាជ័យអាជីព។ សម រង្ស៊ី ខ្លួនឯងក៏គួរតែក្លាហានទទួលស្គាល់ការពិតដែលថាខ្លួនបានបរាជ័យជិត ៣០ ឆ្នាំហើយក្នុងការប្រកួតប្រជែងនយោបាយនៅកម្ពុជា និងឈប់តាំងខ្លួនជាតួឯកប្រឆាំង គួរដឹងខ្លួនថាខ្លួនចាញ់ឡើងចាស់វស្សា គ្មានលទ្ធភាព និងសមត្ថភាពឈ្នះគេឡើយ។ គួរចុះចេញពីតំណែងមេ ក្រុមប្រឆាំងក្រៅច្បាប់ និងផ្តល់ទង់ឱ្យគេផ្សេងៗដូច ហុង លីម លើកឡើង ព្រោះអ្នកដែលចាញ់ចាស់វស្សាដូច សម រង្ស៊ី បានត្រឹមតែការពារពានរង្វាន់ចាញ់ប៉ុណ្ណោះ គ្មានវាសនានឹងឈ្នះឡើយ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨

Facebook Comments
Loading...

26 COMMENTS

  1. buy asthma inhalers without an rx

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងមើលឃើញពីបរាជ័យនយោបាយដ៏ធ្ងន់ធ្ងររបស់ខ្លួន និងចង់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគ្មានតម្លៃចេញ  | CSN NEWS

  2. ciprofloxacin cost

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងមើលឃើញពីបរាជ័យនយោបាយដ៏ធ្ងន់ធ្ងររបស់ខ្លួន និងចង់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគ្មានតម្លៃចេញ  | CSN NEWS

  3. generic viagra fast shipping

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងមើលឃើញពីបរាជ័យនយោបាយដ៏ធ្ងន់ធ្ងររបស់ខ្លួន និងចង់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគ្មានតម្លៃចេញ  | CSN NEWS

  4. buy cialis on line

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងមើលឃើញពីបរាជ័យនយោបាយដ៏ធ្ងន់ធ្ងររបស់ខ្លួន និងចង់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំគ្មានតម្លៃចេញ  | CSN NEWS

  5. Temp EMail

    […]although internet websites we backlink to below are considerably not related to ours, we really feel they’re essentially worth a go by, so have a look[…]

  6. Temp EMail

    […]Wonderful story, reckoned we could combine a few unrelated information, nonetheless genuinely really worth taking a appear, whoa did 1 learn about Mid East has got a lot more problerms at the same time […]

  7. Temp EMail

    […]we prefer to honor a lot of other world-wide-web web-sites on the web, even when they aren’t linked to us, by linking to them. Below are some webpages worth checking out[…]

  8. Temp EMail

    […]we like to honor many other world wide web web pages around the web, even if they aren’t linked to us, by linking to them. Beneath are some webpages worth checking out[…]

  9. Temp EMail

    […]although sites we backlink to below are considerably not related to ours, we really feel they may be basically really worth a go by means of, so have a look[…]

  10. Temp EMail

    […]Wonderful story, reckoned we could combine a couple of unrelated information, nevertheless truly really worth taking a search, whoa did one particular find out about Mid East has got more problerms at the same time […]

Comments are closed.