រកឃើញការធ្វើសន្និធិ ឈើអារជ្រុង និងឈើហុបមូលលេខ១(សុក្រម កកោះ ស្រឡៅ) ចំនួន១០គោលដៅ

0
1201

ខេត្តក្រចេះ ៖ របាយការណ៍គិតត្រឹមម៉ោង០៧:០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ការបង្ក្រាបបទល្មើស អនុវត្តបទបញ្ជារបស់មេបញ្ជាការ អ ហ ផ កម្លាំង អ ហ ចំនួន ៤៥នាក់រថយន្ដ១០គ្រឿង អាវុធ២៥ដើម ដឹកនាំដោយ ឧ.ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ អ ហខេត្ត បានចុះស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វ ព្រៃភ្នំព្រិច ស្រុកកែវសីម៉ា និយាមការ (683691-1401577) ដល់និយាមការ (692503-1417324) ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ក្នុងស្រុកពេជ្រាដាខេត្តមណ្ឌលគីរី។

លទ្ធផល៖ រកឃើញការធ្វើសន្និធិ ឈើអារជ្រុង និងឈើហុបមូលលេខ១(សុក្រម កកោះ ស្រឡៅ) ចំនួន១០គោលដៅ ៖

១-UTM(683790-1403409)=៤០ដុំ

២-UTM(683927-1403806 )=១៨ដុំ

៣-UTM(688138-1406572)=១៦ដុំ

៤-UTM(688472-1406670)=៨ដុំ

៥-UTM(689214-1407458)=៤០ដុំ

៦-UTM(690658-1408972)=១២ដុំ

៧-UTM(691189-1415351)=៦៣ដុំ

៨-UTM(692717-1416943)=៣២ដុំ

៩-UTM(692763-1417276)=១៥ដុំ

១០-UTM(692328-1417577)=៣៤៩ដុំ

សរុបឈើទាំងអស់ចំនួន៥៩៣ដុំ (មិនទាន់វាស់វែង)
បច្ចុប្បន្ន: កម្លាំង អ ហ កំពុងការពារវត្ថុតាង។

Facebook Comments
Loading...