ប្រទះឃើញសាកសពត្រីផ្សោតសមុទ្រទម្ងន់ជាង១០០គីឡូ

0
912

ត្រីផ្សោតសមុទ្រមួយក្បាលទម្ងន់ប្រមាណជាង១០០គីឡូក្រាម ១ក្បាលត្រូវបានគេប្រទះឃើញងាប់អណ្តែតមកទើ លើឆ្នេរសមុទ្រកោះរ៉ុងសន្លឹម កាលពីព្រឹកថ្ងៃទី១៥សីហា២០១៨នេះ។

បើតាមពលរដ្ឋដែលបានប្រទះឃើញ ត្រីផ្សោតសមុទ្រមួយនេះ ទំនងជាងាប់ច្រើនថ្ងៃមកហើយ មុននឹងអណ្តែតមកដល់ឆ្នេរកោះរ៉ុងសន្លឹម។

បើតាមមន្ត្រីដែលពិនិត្យរកមូលហេតុ លើសាកសពត្រីផ្សោតសមុទ្រទម្ងន់ធ្ងន់មួយក្បាលនេះ បានសន្និដ្ឋានថា ត្រីសមុទ្រដ៍កម្រមួយនេះ ទំនងជាងាប់ដោយសារតែ វាបានសុីចំណីសេសសល់ខ្ចប់ក្នុងស្បោងផ្លាស្ទីកដែលមនុស្សបោះចោលពេលធ្វើដំណើរតាមផ្លូវសមុទ្រ ច្រើនលើសកំណត់ ព្រោះថានៅនឹងមាត់សាកសពត្រីផ្សោតសមុទ្រនេះ គេរកឃើញសុទ្ធតែកញ្ចប់ចំណីច្រកស្បោងផ្លាស្ទីក ៕

Facebook Comments
Loading...