ព្រៃឈើដែនជម្រកសត្វព្រៃស្រែពក កំពុងរងនូវការវិនាសជាបណ្តើរៗដោយសារសិប្បកម្មកែឆ្នៃអត់ច្បាប់នៅក្នុងស្រុកពេជ្រាដា

0
1214

ខេត្តមណ្ឌលគិរី៖ ព្រៃដែនជម្រកសត្វព្រៃស្រែពក កំពុងរងនូវការវិនាសជាបណ្តើរៗទៅហើយ នៅក្នុងភូមិដេអេ និងភូមិពូជ្រៃ ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលអត់មានអជ្ញាប័នច្ចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។

សមត្ថកិច្ច និងមន្រ្តីជំនាញនៅក្នុងខេត្តមិនគួមើលរំលងពីបញ្ហានេះឡើយ ដែលជាហេតុធ្វើអោយបាត់បង់ព្រៃដែនជម្រកសត្វព្រៃស្រែពកទៅថ្ងៃខាងមុខជាក់ជាមិនខាន ពីព្រោះសកម្មភាពនេះមានជារៀងរាល់ថ្ងៃដោយម្ចាស់សិប្បកម្មកែឆ្នៃ បានកេតប្រជាពលរដ្ឋនៅក្នុងឃុំពូជ្រៃអោយ ចូលលួចកាប់បំផ្លាញ់ឈើនៅក្នុងព្រៃដែនជម្រកសត្វព្រៃស្រែពកយ៉ាងអនាធិបតេយ្យ ដើម្បីយកមកលក់អោយខ្លូនដែលបានបើកសិប្បកម្មកែឆ្នៃពុំមានច្បាប់ត្រឹមត្រូវទៅតាមច្បាប់បានកំណត់។

ក្រោយពីបានទិញឈើយកមកចូលក្នុងសិប្បកម្ម ពួកគេបានធ្វើការកែឆ្នៃជាទ្វារបង្អួច និងរបស់ប្រើប្រាស់ផ្សេងៗនឹងដឹកយកទៅលក់នៅក្រៅខេត្ត តាមរយះរថយន្តសាំយ៉ុង និងរថយន្តផ្សេងៗ សមត្ថកិច្ច និងមន្រ្តីជំនាញដែលមានស្នាក់តាមដងផ្លូវមិនហ៊ានចាប់បង្រ្កាបឋឡើយ ដោយសាររថយន្តទាំងនោះដឹករបស់កែឆ្នៃរួចទៅហើយ ធាតុពិតបញ្ហានេះ ហើយ ដែលជាហេតុធ្វើអោយព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃស្រែពករងនូវការវិនាសហិនហោចបន្តិចៗម្តង។

ជាក់ស្តែងនាពេលថ្មីៗនេះ នៅចំនុចចំការម្រេចក្រោយភូមិដេអេ គោយន្តកន្រ្តៃដឹកឈើចេញពីក្នុងព្រៃដែនជម្រកសត្វព្រៃស្រែពក ដែលក្រុមឈ្មួញដឹកយកមកចូលក្នុងសិប្បកម្មកែឆ្នៃអត់ច្បាប់ តែមកដល់ចំនុចខាងលើកម្លាំងរបស់អង្គការWWFបានចាប់បង្រ្កាប។

ពលរដ្ឋរស់នៅក្នុងឃុំពូជ្រៃស្នើរដល់មន្រ្តីជំនាញ និងសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី សូមមានចំណាត់ការទប់ស្កាត់ និងបង្រ្កាបសិប្បកម្មកែឆ្នៃអត់ច្បាប់ និងរថយន្តដឹករបស់កែឆ្នៃចេញពីក្នុងសិប្បកម្មអត់ច្បាប់ ជាពិសេស ជំនាញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី៕ ដោយ៖មនោរម្យ

Facebook Comments
Loading...