តើនរណានឹងឡើងទៅជុំទី៣ ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement?

0
1060

ភ្នំពេញ: សម្រាប់ថ្ងៃទី១៨សីហានេះក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនឹងមានអ្នកប្រដាល់ចំនួន២រូបទៀតមានសំនាងកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣បន្ត ។

អ្នកប្រដាល់កំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម និង លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យបានកក់កៅអីសម្រាប់ជុំទី៣មុនគេហើយក្នុងខណៈដែលអ្នកប្រដាល់ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក និង សេក ចៅជូតខ្ទាតចេញពីការប្រកួតមុនគេដែរនោះ ។

សប្ដាហ៍នេះតាំង តាក់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់វុត្ថា លាន់លីញក្លិបអង្គរធំ ។

តាំង តាក់កាលពីជុំទី១គេបានផ្ដួលអ្នកប្រដាល់ផ្ដួលអ្នកប្រដាល់ភើយ ថាក្លិបស្វាយរលំឬទ្ធិជ័យឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ។ចំពោះវុត្ថា លាន់ លីញគេបានផ្ដួលអ្នកប្រដាល់គុជសារ ចាន់រាជក្លិបកុសលកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី២ ។

លោកហេង ប៊ុនឃីមដែលជាគ្រូរបស់តាំង តាក់បង្ហាញនូវជំនឿចិត្តថាសិស្សរបស់លោកនឹងយកឈ្នះអ្នកប្រដាល់វុត្ថា លាន់លីញបាននៅជុំទី២នេះ ។លោកទេព ស៊ីវុត្ថាដែលជាគ្រូរបស់ក៏មានជំនឿចិត្តថាសិស្សរបស់លោកនឹងឈ្នះការប្រកួតនេះដែរ ។ខ្លាំងជួបខ្លាំងនរណាឈ្នះ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឈាន រស្មីក្លិបខេត្តរតនគីរីជួបប្រកួតជាមួយអ្នកប្រដាល់ឡុង រ៉ាមីរបស់ក្លិបខ្លារខិនមានរិទ្ធ ។

ប្រកួតក្នុងជុំទី១ រស្មីយកឈ្នះពិន្ទុលើអ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបសំរោងកោងកីឡាដោយពិន្ទុ ឯ ឡុង រ៉ាមីឈ្នះលី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុដែរ ។ អ្នកប្រដាល់ទាំង២រូបនេះនរនាជាអ្នកខ្ទាតចេញពីការប្រកួតហើយនរណាឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ ?

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធ សេរីវង្សប្រកួតជាមួយជើងខ្លាំងថៃថាវ អ៊ូឡាន(Thav Oulan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

ប្រសិនបើថាវ អ៊ូឡានវ៉ៃឲ្យអស់ពីសមត្ថភាព ឬ គេហ្វឹកហាត់បានត្រឹមត្រូវនោះរិទ្ធីមិនមែនជាដៃគូរបស់គេឡើយ តែមួយរយៈនេះអ៊ូឡានក៏ស្រុតចុះច្រើនដែរ ។ចាំមើលការប្រកួតនេះនរណាឈ្នះ ?

Facebook Comments
Loading...