ក្រុមឈ្មួញឈើនៅក្នុងស្រុកកែវសីមា មានបច្ចេកទេសខ្ពស់ ប្តូររូបភាពពីការដឹកជញ្ជូនឈើនឹងរថយន្តមកដឹកនឹងម៉ូតូវិញ ដើម្បីកុំអោយសមត្ថកិច្ចចាប់

0
1262

ខេត្តមណ្ឌលគិរី៖ ក្រុមឈ្មួញនៅក្នុងស្រុកកែវសីមា ឥឡូវរកស៉ីបទល្មើសព្រៃឈើដឹកនឹងម៉ូតូកែឆ្នៃវិញហើយ ក្រោយពីអាជ្ញាធរមានការអព្យាស្រ័យចំពោះប្រជាពលរដ្ឋ ដែលរស់នៅខ្វះខាតក្នុងជីវភាពគ្រួសារប្រចាំថ្ងៃដោយពួកគាត់ពុំមានមុខរបរ មានតែដើររើសច្រនៀឈើអាមែកឈើដែលនៅសេសសល់ពីក្រុមឈ្មួញដែលបានកាប់បំផ្លាញយកទៅលក់ឱ្យឈ្មួញវៀតណាម។

ក្រុមឈ្មួញឃើញដូចឆ្នេះក៏បង្វែពីការដឹកជញ្ជូនឈើនឹងរថយន្តមកដឹកនឹងម៉ូតូកែឆ្នៃវិញ ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច និងមន្រ្តីជំនាញ ដោយជួលប្រជាពលរួមទាំងម៉ូតូកែឆ្នៃ ដឹកជញ្ជូនឈើសុទ្ធតែប្រភេទឈើលេខមួយទាំងកណ្តាលថ្ងៃយកទៅលក់ឱ្យឈ្មួញវៀតណាមនៅតាមព្រំប្រទល់ជារៀងរាល់ថ្ងៃ។

បើតាមលួចបង្ហើបឱ្យដឹងពីប្រជាពលរដ្ឋថា ក្រុមឈ្មួញឥឡូវគេដឹកជញ្ជូនឈើពីក្នុងព្រៃការពារស្រុកអូររាំង និងស្រុកកែវសីមាតាមរយះនឹងម៉ូតូរត់លើដងផ្លូវជាតិលេខ76Aកាត់មុខស្នាក់ការមន្រ្តីជំនាញ និងសមត្ថកិច្ចជាច្រើនស្ថានប័នយកមកលាក់ទុកនៅក្នុងផ្ទះនៅពេលយប់ ដល់ព្រឹកឡើងបានធ្វើការដឹកជញ្ជូនឈើបន្តយកទៅលក់ឲ្យឈ្មួញវៀតណាមដែលរងចាំទិញជារៀងរាល់ថ្ងៃនៅតាមព្រំប្រទល់រវៀងប្រទេសវៀតណាម និងកម្ពុជា បើសមត្ថកិច្ច និងមន្រ្តីជំនាញណាដឹងរឿង ក្រុមឈ្មួញបងលុយតាមរយះគិតជាជើង និងដាក់ខែជាដើម។

ពលរដ្ឋសង្ឃឹមថាព័ត៌មាននេះនិងជ្រាបដល់អាជ្ញាធរខេត្តមណ្ឌលគិរីគឺ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដើម្បីមានវិធានការទប់ស្កាត់ និងបង្រ្កាបក្រុមឈ្មួញដែលប្រើរូបភាពដោយយកប្រជាពលរដ្ឋមកបំភ័ណ្ឌភ្នែក៕ ដោយ៖មនោរម្យ

Facebook Comments
Loading...