ឯណាទៅទំនាស់ដីធ្លី ?

0
1027

ចាប់តាំងពីប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ នាឆ្នាំ១៩៩៨ មក មានវិនិយោគបរទេសចូលមករកសុី រួមទាំងវិនិយោគក្នុងស្រុកផង ដែលធ្វេីឲ្យដីធ្លីឡេីងថ្លៃសឹងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។
ដោយសារដីឡេីងថ្លៃនេះហេីយទេីបមានបាតុភាពចាប់យកដីមិនស្របច្បាប់ ជាពិសេសតំបន់វិនិយោគ ដែលនាំឲ្យមាមកេីតឡេីងទំនាស់ដីធ្លី ។ តាំងពីពេលនោះមក ដល់បច្ចប្បន្ននេះ មានទំនាស់ដីធ្លី ប្រមាណ ជិត២០ ០០០ ករណី ។ ទះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំដោះស្រាយបានអស់ជាមូលដ្ឋានហេីយ តាមរយៈ ៖
– ប្រព័ន្ធតុលាការ ចំពោះដីដែលមានកម្មសិទ្ធិ ជាប្លង់រឹង ។
– ក្រៅប្រព័ន្ធតុលាការ ចំពោះដីមិនទាន់មានប្លង់រឹង ។
– ការខ្វៀលដីសម្បទានសេដ្ឋកិច្ច មានលក្ខណៈជាស្បែកខ្លា ជៀសវាងប៉ះពាល់ដីប្រជាជន ។

ក៏ប៉ុន្តែ ទោះបី បានដោះស្រាយ អស់ជាមូលដ្ឋានយ៉ាងណា ក៏ នៅមុនពេលបោះឆ្នោតមកដល់ គេឃេីញមានចលនាប្រជាជនមួយចំនួន ដែលធ្លាប់បានទទួលការដោះស្រាយរួចហេីយ បែរជាងេិបមកតវ៉ាឲ្យមានការដោះស្រាយជាថ្មី ប្ញមកទាមទារបន្ថែមគោលនយោបាយដោយយកឡេះថាការដែលលក់ពីមុនថោក ឥឡូវដីដែលលក់នោះឡេីងថ្លៃ សុំបន្ថែមថ្លៃលក់មួយចំនួនទៀត ។ ទន្ទឹមនឹងនោះ អ្នកដែលបានទទួលគោលនយោបាយរួចហេីយតាំងពីមុនមក បែរជាមកទាមទារបន្ថែមគោលនយោបាយ ដោយសំអាងថាចាយមិនគ្រាន់ ។ ការទាមទារនេះ ទោះបីជិតដល់ពេលបោះឆ្នោតហេីយក្តី ក៏មិនទទួលបានការដោះស្រាយ ដែរ ។

ឥឡូវដល់បោះឆ្នោតរួច សភាពការណ៏មានលក្ខណៈ ស្ងប់ស្ងាត់ល្អ មិនឃេីញមានបងប្អូនណាមកទាមទារដូចពេលមុនបោះឆ្នោតឡេីយ ។ ដូច្នេះ នេះ គឺពិតជាទំនាស់ដីធ្លី ប្ញយ៉ាងណា ? បេីជាទំនាស់ដីធ្លីពិតប្រាកដ ច្បាស់ជាបងប្អូននៅទាមទារដដែល មិនអាចនៅស្ងៀមឡេីយ ។

ដូច្នេះ ភាពស្ងប់ស្ងាត់នាពេលក្រោយការបោះឆ្នោត វាបញ្ជាក់ច្បាស់ថាចលនាតវ៉ា ទាមទារនេះ ទាមទារនោះនៅមុនពេលបោះឆ្នោត គឺកេីតឡេីងដោយសារការញុះញង់ពីមជ្ឈដ្ឋានអគតិមួយចំនួនដេីម្បីបង្កបង្កេីតអំពេីចលាចលផ្សេងៗដេីម្បីរំខាន ប្ញចង់បំផ្លាញការបោះឆ្នោតតែប៉ុណ្ណោះ ។

(អត្ថបទ ដោយ សុខ ឥសាន)

Facebook Comments
Loading...