ស្វាគមន៍ក្រុមកីឡករវ៉ូវីណាមដែលបាននាំមេដាយ២៩គ្រឿងត្រឡប់មកពីប្រកួតជើងឯកអាស៊ីអាគ្នេយ៍

0
538

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាវ៉ូវីណាមកម្ពុជាដែលទៅចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៥(5th South East ASIAN Vovinam Championship 2018)នៅទីក្រុងNayPiyTawប្រទេសមីយ៉ាន់ម៉ានោះបានត្រឡប់មកដល់កម្ពុជាវិញហើយនៅថ្ងៃទី១៣សីហា ។

ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាមេដាយ២៩គ្រឿងហើយក្នុងនោះទទួលមេដាយមាស៦គ្រឿងមេដាយប្រាក់៨គ្រឿងនិងមេដាយសំរិទ្ធ១៥គ្រឿងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ចំណែកប្រទេសវៀតណាមលេខចំណាត់ថ្នាក់១ និងប្រទេសមីយ៉ាន់ម៉ាលេខចំណាត់ថ្នាក់២ ។

សូមបញ្ជាក់ថាក្នុងការប្រកួត៥លើកនេះកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ២ចំនួន២លើកគឺខណៈដែលការប្រកួតធ្វើនៅកម្ពុជា ឯ ៣លើកទៀតកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ទាំង២លើក ។

ការប្រកួតលើកទី៥នេះមានប្រទេសចំនួន៨ក្នុងតំបន់អាស៊ានចូលរួមគឺកម្ពុជា មីយ៉ាន់ម៉ាដែលជាម្ចាស់ផ្ទះវៀតណាម ឡាវ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និទីម័រខាងកើត ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៣០ហើយកម្ពុជាចូលរួមប្រកួតចំនួន២៩វិញ្ញាសា ។

Facebook Comments
Loading...