ឃាត់បានហើយ ! ជនជាតិចិនដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សា បង្កប់សេវាផ្លូវភេទ

0
817

ខេត្តព្រះសីហនុ– លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា ជនស្សយ័ជនជាតិចិន៦នាក់ ដែលបានផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ ត្រូវបាននគរបាលខេត្តព្រះសីហនុ បង្រ្កាបបានហើយ។

លោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថាកាលពីយប់ថ្ងៃទី១២ ខែសីហា ២០១៨កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលជាអ្នកដេីរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សានោះ បានចំនួន៦នាក់ និង ដកហូតបានខិត្តប័ណ្ណ ជាច្រើនសន្លឹក ហើយនៅពេលដែលហៅអ្នកជំនាញ មកធ្វេីការបកប្រែភាសាចិន ក្នុងខិត្តប័ណ្ណទាំងនោះ មានន័យត្រឹមតែ សេវាកម្មម៉ាស្សាប៉ុណ្ណោះ ប៉ុន្តែរូបភាព បានបង្កប់ ទៅជាការ ផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ឬ ពេស្យាចារ ដែលជាអំពេីខុសច្បាប់ នៅប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា បុរសជនជាតិចិនទាំង៦នាក់ នោះ នគរបាលបានធ្វេីការអប់រំ ឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះទាំងស្រុង ពីព្រោះវាជាអំពេីខុសច្បាប់នៅកម្ពុជា៕

Facebook Comments
Loading...