កំពែង ខ្មៅ និងលាប រដ្ឋាឆ្លងផុតជុំទី២មុនគេ

0
1025


ភ្នំពេញ: ព្រឹត្តិការន៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២បានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃទី១១សីហា ។

គំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដែលត្រូវជួបជាមួយសេក ចៅជូតក្លិងអង្គរមានជ័យខេត្តសៀមរាបនោះត្រូវគូប្រកួតអវត្តមាន ។ ក្លិបប្រដាល់អង្គរមានជ័យខេត្តសៀមរាបបានបញ្ជូនអ្នកប្រដាល់សេក គឹមសាន្ត មកប្រកួតជំនួសតែដោយសារគេមើលឃើញជាទូទៅថាការយកអ្នកប្រដាល់ថ្មីមកប្រកួតជំនួសមិត្តរួមក្លិបដោយខ្លួនមិនមានឆ្លងកាត់វគ្គជម្រុះជុំទី១បែបនេះវាមិនយុត្តធម៌នោះទើបការប្រកួតត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេច កំពែង ខ្មៅបានទទួល៣ពិន្ទុក្នុងថានៈជាអ្នកឈ្នះ ។

ការប្រកួតជាមួយសេក គឹមសាន្ដនៅតែមានតែ៣ពិន្ទុជារបស់កំពែង ខ្មៅ ។ សូមបញ្ជាក់ថាការប្រកួតនេះពួក គេបានត្រឹមស្មើពិន្ទុគ្នាហេតុនេះកំពែង ខ្មៅមានកៅអីសម្រាប់ជុំទី៣ទៀត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរម៉ន ព្រំម៉ាញដែលនរណាៗក៏មានជំនឿចិត្តថាគេនឹងឈ្នះការប្រកួតជម្រុះជុំទី២ នេះនោះបែរជាត្រូវខ្តាតចេញពីការប្រកួតទាំងព្រលឹមអុរតែម្ដង ។

ព្រំម៉ាញប្រកួតចាញ់ពិន្ទុលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ។ ចៅក្រម ៥ រូបមាន៣រូបផ្ដល់ពិន្ទុ ឲ្យរដ្ឋាឈ្នះ និង ២រូបឲ្យព្រំម៉ាញឈ្នះ ។ពិន្ទុគឺលាប រដ្ឋាឈ្នះម៉ន ព្រំម៉ាញ៣ ទល់ ២ ។លាប រដ្ឋាបានកក់កៅអីទុក សម្រាប់ការប្រកួតជម្រុះនៅជុំទី២ ឯ ម៉ន ព្រំម៉ាញហាលអាវត្រឹមនេះតែម្ដង ។

ចំពោះការប្រកួតជាមិត្តភាពអន្តរជាតិអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡាបានយកឈ្នះអ្នកប្រដាល់ថៃឃុន ស៊ិកឡេក(Khun Siklek)នៅទឹកទី២ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។នៅទឹកទី១អ្នកប្រដាល់ថៃរូបនេះមានបញ្ហាជើងហើយត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងរួចទៅហើយ ។លុះមកដល់ទឹកទី២ម្ទេសខ្មាំងបានប្រើកែងបញ្ចប់សកម្មភាពគូប្រកួតបានសម្រេចតែម្ដង ។

ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះភិន សុទីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកត្រូវអ្នកប្រដាល់ម៉ន ចៅក្របីក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រើជង្គង់ និង កែងវាយឲ្យសន្លប់នៅទឹកទី៣ ។

Facebook Comments
Loading...