លោក ប៉ែន កុសល្យ អភិបាលរងខេត្តប្រកាសឲ្យចូលកាន់តំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកអូររាំងឪ

0
1514

(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ អភិបាលរងស្រុកអូររាំងឪថ្មី ២រូបគឺ លោក ជៀប សំអាត និងលោក ឈីន សុខជា និងលោក សយ រដ្ឋា ជានាយករដ្ឋបាលសាលាស្រុក ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត និងមន្ត្រីរាជការទូទាំងស្រុកយ៉ាងច្រើនកុះករផងដែរ។

លោក ប៉ែន កុសល្យ បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាលសំដៅធ្វើយ៉ាងណា ឲ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹង តម្រូវការនៅមូលដ្ឋាន។

លោកអភិបាលរងខេត្ត បន្ថែមថា ថ្នាក់ដឹកនាំស្រុកក៏ដូចជា អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់កិច្ចការដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ខេត្ត បានប្រគល់ជូនដោយអនុវត្ត ឲ្យបានជាក់ស្ដែង នូវការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាបាលដែលមានអភិបាលកិច្ចល្អ ជាស្នូលដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ«ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» លើការផ្ដលសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របទៅតាមបំណងប្រាថ្នារបស់ពួកគាត់។

នាឱកាសនោះលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការជំរុញឲ្យអភិបាលរងស្រុកអូររាំងឪ និងនាយករដ្ឋបាលសាលាស្រុក ដែលទើបឡើងកាន់តំណែងថ្មី ត្រូវរួមដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការជាមួយអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់ធ្វើយ៉ាងណាយកចិត្តទុកដាក់ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលា ជាពិសេសយកតម្លៃសេវានានា ពីប្រជាពលរដ្ឋទៅតាមច្បាប់កំណត់ ៕

Facebook Comments
Loading...